ចរាចរណ៍
តុលាការសម្រេចឃុំខ្លួនមន្ត្រីជលផលខេត្តតាកែវ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានអ្នកស្លាប់និងរបួស
ករណីមន្ត្រីជលផលខេត្តតាកែវ បើករបរថយន្តទាំងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗកន្លងទៅនៅស្រុកបូរីជលសារ ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងខេត្តតាកែវ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្រេចចោទឈ្មោះ ហេង ផលាភ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីជលផល មានទីកន្លែងកំណើតនៅភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ដោយជាប់ចោទពីបទ បើកបរដោយទ្វេសប្រហែស ខ្ចីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់នឹងរបួសអ្នកដដៃ និងបានសម្រេចឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈនាំខ្លួនជនជាប់ចោទឈ្មោះ ហេង ផលាភ ទៅពន្ធនាគារខេត្តតាកែវ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
សូមរំលឹកថា នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AH 4203 បើកបរដោយឈ្មោះ ហេង ផលាភ ហៅ ប៉ៃលិន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាមន្ត្រីជលផល បានបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យភាគីបើកបរគោយន្តឈ្មោះ សូ ឆាន់ ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ នូ ឃន អាយុ៥០ឆ្នាំរងរបួសធ្ងន់ ដែលទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ