ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី សម្រេចឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងកងអង្គរក្សជាង ១,០០០នាក់ ធ្វើការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ឡើងវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំកងកម្លាំងកងអង្គរក្សជាង ១,០០០នាក់ ធ្វើការដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សរុបចំនួន ៦២៣ នាក់ នាព្រឹកថ្ងៃទី ១៧ ខែសីហានេះថា ការដុះកូនឈើនៅតំបន់ភ្នំតាម៉ៅ មិនពិបាកនោះទេ ពីព្រោះរដ្ឋមានកូនឈើរហូតដល់ជាង ១០ម៉ឺនដើមឯណោះ។
ប៉ុន្តែ ដើម្បីដាំបានត្រូវរៀបចំដីឲ្យបានល្អស្អាត ដោយគាស់គល់ឈើចេញ ដឹកយកមែកឈើចេញ ហើយប្រើគ្រឿងចក្រ ១១៣គ្រឿង។ ចំពោះការដាំកូនឈើឡើងវិញនេះ សម្ដេចបានសម្រេចឲ្យប្រើកម្លាំងកងអង្គរក្សជាង ១,០០០នាក់ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «យើងមិនមែនគ្រាន់តែដាំ យកទៅបង្ហោះហ្វេសប៊ុកឯណា សុទ្ធតែបេង ធ្នុង….នាងនួន សុទ្ធតែឈើប្រណិត ចឹងមិនមែនគ្រាន់តែយកទៅដាំ ហើយបង្ហោះហ្វេសប៊ុកលេងឯណា ត្រូវដាំឲ្យត្រូវខ្នាតរបស់វា រួចហើយត្រូវធ្វើការថែទាំងថែមទៀត ដែលក្រុមហ៊ុនឈូសឆាយ ជាអ្នកទទួលខុសត្រូវនាពេលខាងមុខ សម្រាប់ការផ្ដល់ឲ្យទៅរដ្ឋបាលព្រៃឈើ សម្រាប់ការថែទាំនាពេលខាងមុខ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា សម្ដេចបញ្ជាឲ្យប្រែក្លាយតំបន់ភ្នំតាម៉ៅ ឲ្យទៅជាឧទ្យានព្រៃឈើ សួនព្រៃឈើនាពេលខាងមុខ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច