កីឡា
ផ្លូវការ ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពជាមួយ បង់ក្លាដេស នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាខែក្រោយ
នៅថ្ងៃនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិបង់ក្លាដេស នៅខែក្រោយ។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈពេលវេលាប្រកួតអាចដ្បិតមិនទាន់មានការបញ្ជាក់ច្បាស់ ប៉ុន្តែអាចនឹងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ឬ ៧:០០ ល្ងាច។
ក្រុមទាំងពីរធ្លាប់ជួបគ្នាលើកចុងក្រោយកាលពីឆ្នាំ ២០១៩ ដែលពេលនោះធ្វើឡើងនៅកម្ពុជា ដូចគ្នានាពហុកីឡដ្ឋានជាតិ ដោយកម្ពុជា បានរងបរាជ័យ ០-១ ក្រោមថ្វីជើងបង់ក្លាដេស ខណៈគ្រានោះកម្ពុជា ប្រើប្រាស់កីឡាកអាយុក្រោម ២២ ឆ្នាំទាំងអស់។
សូមបញ្ជាក់ថា នេះអាចជាការប្រកួតដកស្រង់ ដើម្បីវាស់ស្ទង់ ក៏ដូចជាស្វែងរក និងរក្សាទម្រង់លេងរបស់កីឡាករនៅលើកម្រិតអន្តរជាតិ ជាពិសេសក៏ដើម្បីត្រៀមសម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (AFF Championship ឬគេនិយមស្គាល់ AFF Suzuki Cup) ឆ្នាំ ២០២២ នេះ នៅចុងឆ្នាំអំឡុងខែធ្នូ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់