Connect with us

សុខភាព

WHO ស្នើសាធារណជន ជួយរកឈ្មោះថ្មី ដាក់ឲ្យជំងឺអុតស្វា

បានផុស

នៅ

អង្គការសុខភាពពិភពលោក​ (WHO) បានអញ្ជើញសាធារណជន ឲ្យជួយរកឈ្មោះថ្មីដាក់ឲ្យជំងឺអុតស្វា ខណៈមានការព្រួយបារម្ភចំពោះមេរោគដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញបានព្រមានថា ឈ្មោះថា អុតស្វា អាចជាការមាក់ងាយចំពោះសត្វស្វា។ ជាឧទាហរណ៍ ថ្មីៗនេះ នៅប្រទេសប្រេស៊ីល មានករណីមនុស្សវាយប្រហារសត្វស្វា ដោយសារតែភ័យខ្លាចជំងឺនេះ។

អ្នកនាំពាក្យ WHO លោកស្រី Fadela Chaib បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស​ កាលពីថ្ងៃអង្គារទី១៦ខែសីហាថា “ជំងឺអុតស្វាក្នុងខ្លួនមនុស្ស ត្រូវបានដាក់ឈ្មោះកាលពីមុន។ យើងពិតជាចង់ស្វែងរកឈ្មោះថ្មី ដែលមិនគួរមានការស្អប់ខ្ពើម”។ លោកស្រីបន្ថែមថា ការពិគ្រោះយោបល់ឥឡូវនេះត្រូវបានបើក សម្រាប់មនុស្សគ្រប់រូប តាមរយៈគេហទំព័រមួយ។

អ្នកនាំពាក្យ WHO លោកស្រី Fadela Chaib

លោកស្រី Chaib បន្តថា “វាមានសារសំខាន់ខ្លាំងណាស់ ដែលយើងត្រូវស្វែងរកឈ្មោះថ្មីសម្រាប់ជំងឺអុតស្វា ពីព្រោះនេះគឺជាការអនុវត្តល្អបំផុត ដើម្បីកុំឲ្យបង្កើតមានការប្រមាថដល់ក្រុមជនជាតិភាគតិចណាមួយ តំបន់ណាមួយ ប្រទេសណាមួយ ឬសត្វណាមួយជាដើម”។

ជំងឺអុតស្វា បានទទួលឈ្មោះរបស់ខ្លួន ដោយសារតែមេរោគនេះត្រូវបានរកឃើញជាលើកដំបូងនៅក្នុងសត្វស្វា ដែលត្រូវបានរក្សាទុកសម្រាប់ការស្រាវជ្រាវនៅប្រទេសដាណឺម៉ាកក្នុងឆ្នាំ ១៩៥៨ ប៉ុន្តែជំងឺនេះត្រូវបានរកឃើញនៅក្នុងសត្វមួយចំនួន ហើយជាញឹកញាប់បំផុត រកឃើញនៅក្នុងសត្វកណ្តុរ។

ជំងឺនេះត្រូវបានគេរកឃើញជាលើកដំបូងលើមនុស្សក្នុងឆ្នាំ១៩៧០ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយចាប់តាំងពីពេលនោះមក ជំងឺនេះបានរីករាលដាលក្នុងចំណោមមនុស្សជាពិសេសក្នុងប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល។

ប៉ុន្តែនៅក្នុងខែឧសភាឆ្នាំនេះ អុតស្វា បានចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ភាគច្រើនក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស។ 

នៅទូទាំងពិភពលោក មានករណីអុតស្វាជាង ៣១ ០០០ហើយ ត្រូវបានបញ្ជាក់ចាប់តាំងពីដើមឆ្នាំមក ហើយមនុស្ស១២នាក់បានស្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ថៃ រកឃើញអ្នកកើតជំងឺអុតស្វា ករណីទី៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ស្ត្រី​វៀតណា​ម ដែលសម្រាល​កូន​​២​នាក់ មុន​អាយុ​៣៥​ឆ្នាំ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​១២០​ដុល្លារ

ព័ត៌មានជាតិ៨ នាទីutes មុន

កម្មករ-និយោជិត ៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើកិច្ចគាំពារសង្គម តាមរយៈ ប.ស.ស សម្រាប់កម្មករ-និយោជិត

សេដ្ឋកិច្ច១០ នាទីutes មុន

សមាគមសណ្ឋាគារទទួលទិញស្វាយចន្ទី ២៥០ តោន ពីសហ​គ្រាស​ក្នុង​ស្រុក នៅឆ្នាំដំបូង

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

នាយក​រដ្ឋមន្ត្រី​ចិន​ប្តេជ្ញា​ «​ធ្វើគ្រប់យ៉ាង» ដើម្បី​ជំរុញ​តម្រូវការក្នុងស្រុក​ ចំពេលសេដ្ឋកិច្ចយឺតយ៉ាវ​

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជាអំពាវនាវឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ​ផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នៅក្នុងវេទិកាបណ្តាញប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម