ព័ត៌មានជាតិ
សម្ដេចតេជោបញ្ជាឱ្យរដ្ឋមន្ត្រីខ្ចីលុយរាជរដ្ឋាភិបាលបើកឱ្យកម្មករតវ៉ាបញ្ហាថៅកែបិទរោងចក្រមិនបើកប្រាក់ឈ្នួល
សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៧ ខែសីហានេះបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារខ្ចីប្រាក់រាជរដ្ឋាភិបាលដោះស្រាយបញ្ហាតវ៉ារបស់កម្មកររោងចក្រឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ដែលបានទៅដាក់ញត្តិនៅខុទ្ទកាល័យរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៥ ខែសីហា។

កម្មករកម្មការិនីជាង ៣០០នាក់ បម្រើការងារនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា មានទីតាំងនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានតវ៉ាជាង ៤ ខែមកហើយ ក្រោយពីថៅកែរោងចក្របិទទ្វាររត់ចោលកម្មករ ដោយមិនបានបើកប្រាក់ឈ្នូល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យប់មិញខ្ញុំឃើញថាមានកម្មករនៅរោងចក្រមួយទៅខុទ្ទកាល័យខ្ញុំកាលពីថ្ងៃទី ១៥ ខែសីហា ប្រាប់ថាបានដាក់ញត្តិទៅជាង ១ ខែហើយ មិនទាន់មានចម្លើយ។ សម្ដេចចោទជាសំនួថា ឥឡូវហ្នឹងទាំងខុទ្ទកាល័យរបស់សម្ដេច និងក្រសួងការងារទទួលបានញត្តិហើយតើរបៀបដោះស្រាយការងារយ៉ាងម៉េច?
សម្ដេចតេជោមានប្រសាសន៍ថា នេះជាសុខទុក្ខរបស់កម្មករ កម្មករដាក់ញត្តិទៅក្រសួងការងារតាំងពីខែ ឧសភា តែមិនមានដំណោះស្រាយ ហើយចុងក្រោយមកខុទ្ទកាល័យសម្ដេច។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កាលពីមុនខ្ញុំធ្លាប់ឱ្យអស់លោកខ្ចីលុយទៅដោះស្រាយឱ្យកម្មករ ហេតុអីបានពេលនេះលោកមិនដោះ មានកន្លែងណាមួយនោះកម្មករដូចជា ៣០០ ប្លាយ ទៅខ្ចីលុយរដ្ឋាភិបាលយកទៅបើកឱ្យសិនទៅរួចហើយចាំដោះស្រាយជាមួយក្រុមហ៊ុនពេលក្រោយ»។
សម្ដេចតេជោ ហ៊ុន សែន រំឭកថា បញ្ហានេះ រដ្ឋាភិបាលធ្លាប់ឱ្យក្រសួងការងារខ្ចីលុយយកទៅដោះស្រាយឱ្យកម្មករ រួចហើយបានដោះស្រាជាមួយក្រុមហ៊ុនពេលក្រោយ តាមរយៈប្ដឹង ឃាត់ទុក ឬបង្កកគណនីធនាគារ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច