ព័ត៌មានជាតិ
សម្ដេចតេជោ សរសើរសមត្ថភាពលោក ប្រាក់ សុខុន និងមន្ត្រីកម្ពុជាទាំងអស់ ចំពោះការសម្របសម្រួលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវកោតសរសើរចំពោះលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក៏ដូចជាឧត្ដមមន្ត្រីរបស់កម្ពុជាទាំងអស់ ដែលបានធ្វើការងារដ៏ល្អក្នុងការសម្របសម្រួល រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ហើយបានសម្របសម្រួលធ្វើឲ្យសេចក្ដីថ្លែងការណ៍រួមចេញរួច។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សរុបចំនួន ៦២៣ នាក់ នាព្រឹកថ្ងៃទី ១៧ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរពាក់ព័ន្ធ ក្នុងការរក្សាសុវត្ថិភាពសម្រាប់ភ្ញៀវ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីដើមខែសីហាកន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណ និងកោតសរសើរលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក៏ដូចជាឧត្ដមមន្ត្រីរបស់កម្ពុជាទាំងអស់ ដែលបានធ្វើការងារដ៏ល្អ ក្នុងការសម្របសម្រួលចេញឯកសារ។ «ក្នុងពេលដែលពិភពលោកដ៏ចម្រូងចម្រាស យើងបានអញ្ជើញមិត្តភក្ដិរបស់យើង មកអង្គុយដោយស្រួល និយាយតាមសម្រួល និងចេញសេចក្ដីថ្លែងការណ៍មួយ បានយ៉ាងល្អ»។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកន្លងទៅនេះ មានរឿងរ៉ាវជាច្រើនណាស់ បានកើតឡើងនៅលើពិភពលោកដូចជា៖ បញ្ហាមីយ៉ាន់ម៉ា, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាឧបទ្វីបកូរ៉េ, បញ្ហាសង្រ្គាមនៅអ៊ុយក្រែន, និងបញ្ហាដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ទៅតៃវ៉ាន់ជាដើមនោះ បានធ្វើឲ្យកិច្ចប្រជុំមានភាពកក្រើកមេឃ កក្រើកដី ស្ទើតែរំជួយរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ប៉ុន្តែទីចុងបំផុត តាមសមត្ថភាពរបស់កម្ពុជា ធ្វើការសម្របសម្រួល ដែលមុននោះ ខ្ញុំនិយាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី ៥ ខ្ញុំថា សូម្បីតែកៅអី ក៏ពិបាកអង្គុយដែរ…. ប៉ុន្តែផ្ទុយទៅវិញ នៅពេលចូលប្រជុំអ្នកទាំងអស់គ្នា បានចាប់ដៃគ្នា បាននិយាយ និងបានរួមចំណែកធ្វើឲ្យការប្រជុំ ដែលយើងធ្វើជាម្ចាស់ផ្ទះនេះ ប្រព្រឹត្តទៅដោយជោគជ័យ ដែលខ្ញុំគួរតែអរគុណ និងកោតសរសើរ ចំពោះសមត្ថភាពរបស់រដ្ឋមន្ត្រីការបរទេស ក៏ដូចជាមន្ត្រីដែលមានការពាក់ព័ន្ធ ជាពិសេសគឺឧត្ដមមន្ត្រី ដែលបានធ្វើកិច្ចការដ៏ល្អ សម្របសម្រួលធ្វើឲ្យសេចក្ដីថ្លែងការណ៍មួយចេញរួចៗ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ