បច្ចេកវិទ្យា
មុនសម្រេចចិត្តទិញទូរសព្ទស្មាតហ្វូន ត្រូវដឹងពីលក្ខណៈសម្បត្តិ ៦ នេះសិន
ក្នុងសម័យឌីជីថលនេះ តួនាទីរបស់ទូរសព្ទស្មាតហ្វូនមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការគាំទ្រសកម្មភាពមនុស្ស។ ជាពិសេសប្រសិនបើអ្នកធ្វើការនៅក្នុងអាជីវកម្មឌីជីថល អ្នកបង្កើតមាតិកា ឬអ្នកមានឥទ្ធិពល ការមានស្មាតហ្វូនដែលមានលក្ខណៈពិសេសខ្ពស់គឺជាកត្តាចាំបាច់។
តើស្មាតហ្វូនត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ? សម្រាប់អ្នកដែលចង់ទិញស្មាតហ្វូនថ្មី វាជារឿងសំខាន់ណាស់ដែលត្រូវដឹងអំពីរឿងនេះ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិទាំង ៦ ដែលស្មាតហ្វូនសព្វថ្ងៃត្រូវមាន។
១ ថ្មកាន់បានយូរ ជាមួយនឹងបច្ចេកវិទ្យាសាកលឿន

ថ្មដែលប្រើប្រាស់បានយូរ តែងគាំទ្របច្ចេកវិទ្យាសាកថ្មលឿន គឺជាការបញ្ជាក់ដែលត្រូវតែមានសម្រាប់ស្មាតហ្វូននាពេលបច្ចុប្បន្ននេះ ។ ថ្មប្រើប្រាស់បានយូរ អាចត្រូវបានកំណត់ដោយសមត្ថភាពធំរបស់វា និងរយៈពេលប្រើប្រាស់បានយូរ។ ស្មាតហ្វូនដែលមានសមត្ថភាពថ្មលើសពី 4000mAh អាចនិយាយបានថា ប្រើប្រាស់បានយូរ។ បន្ទាប់មក គឺបច្ចេកវិទ្យាសាកថ្មលឿន វាប៉ះពាល់ដល់ល្បឿនរបស់ស្មាតហ្វូនក្នុងការសាកថ្ម។ ស្មាតហ្វូនដែលសាកថ្មលឿន អាចនឹងមានល្បឿនលើសពី 10W ដូចជា 18W, 25W, 30W ជាដើម។
២ ការរចនាពិសេស
មិនអាចប្រកែកបានថា ការរចនានេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើមនុសស្សគ្រប់រូបក្នុងការទិញស្មាតហ្វូន។ បច្ចុប្នន្ននេះ ម៉ាកស្មាតហ្វូនជាច្រើន បានដាក់ចេញនូវការរចនា ជាជាងការបញ្ជាក់។ ការរចនាពិសេស គឺដូចគ្នាបេះបិទទៅនឹងកម្រាស់ស្តើង ធ្វើពីលោហធាតុ និងមានអេក្រង់រចនាប័ទ្មរន្ធដោត។
៣ ដំណើរការម៉ាស៊ីនដែលអាចទុកចិត្តបាន
នៅក្នុងផ្នែកម៉ាស៊ីន បន្ទះឈីបគឺជាធាតុផ្សំដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរការរបស់ស្មាតហ្វូន។ លើសពីនេះទៀតទំហំនៃអង្គចងចាំក៏សំខាន់ផងដែរ។ ត្រូវប្រាកដថាអ្នកជ្រើសរើសស្មាតហ្វូនដែលមានទំហំផ្ទុកខាងក្នុងធំ ដើម្បីកុំឲ្យមានការខ្វះខាតទំហំផ្ទុកឯកសារ។
៤ កាមេរ៉ាច្បាស់

កាមេរ៉ាច្បាស់គឺជាចំណុចពិសេស ដែលត្រូវតែមានសម្រាប់ស្មាតហ្វូនសព្វថ្ងៃ។ កាមេរ៉ាគុណភាពជាធម្មតាត្រូវបានវិនិច្ឆ័យដោយចំនួនភីកសែលដែលបានប្រើ កាន់តែច្រើនកាន់តែប្រសើរ។ ទោះបីជាដូច្នេះក៏ដោយ អ្នកត្រូវតែយល់ថា អ្វីដែលប៉ះពាល់ដល់គុណភាពរូបថត គឺមិនត្រឹមតែទំហំភីកសែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើបន្ទះឈីបផងដែរ។ តួយ៉ាងដូចជាម៉ាក iPhone 12 ស្មាតហ្វូននេះ អាចបង្កើតរូបភាពបានច្បាស់ខ្លាំង ជាមួយនឹងកាមេរ៉ាទំហំ 12MP ប៉ុណ្ណោះ។
៥ អេក្រង់ធំទូលាយ និងងាយស្រួលសម្រាប់ភ្នែក
អេក្រង់ធំទូលាយ និងមានផាសុកភាពនៅនឹងភ្នែក គឺមានភាពងាយស្រួលរបស់អ្នកប្រើប្រាស់ក្នុងសកម្មភាពរបស់ពួកគេ។ អេក្រង់ធំទូលាយ នឹងធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់យើងក្នុងការវាយសារ មើលភាពយន្ត និងលេងហ្គេមជាដើម។ ខណៈពេលដែលអ្វីដែលងាយស្រួលសម្រាប់ភ្នែក គឺអេក្រង់ដែលប្រើបន្ទះ Super AMOLED មានអត្រាធ្វើឲ្យឲ្យត្រជាក់ភ្នែក និងមានគុណភាពបង្ហាញខ្ពស់។
៦ លក្ខណៈពិសេសពេញលេញ
នៅក្នុងយុគសម័យឌីជីថលនេះ លក្ខណៈពិសេសដូចជាឧបករណ៍ចាប់សញ្ញា NFC គឺមិនអាចខ្វះបានសម្រាប់ការទូទាត់តាមអ៊ីនធឺណិត។ លើសពីនេះទៀត ភាពពេញលេញនៃឧបករណ៍ចាប់សញ្ញាដូចជា gyroscope ក៏ត្រូវការសម្រាប់សកម្មភាពផ្សេងៗដូចជាការលេងហ្គេមជាដើម។ មិនសំខាន់ជាងនេះទេ ស្មាតហ្វូនសព្វថ្ងៃនេះក៏គួរប្រើ USB Type-C និងគាំទ្របណ្តាញ 5G ផងដែរ។

ការទិញស្មាតហ្វូនត្រូវតែមានប្រុងប្រយ័ត្ន ស្មាតហ្វូនដែលមានតម្លៃថ្លៃមិនមែនមានន័យថាគុណភាពល្អប្រសើរជាងរបស់ធូរថ្លៃនោះទេ។ ការជ្រើសរើសស្មាតហ្វូនថ្មី ត្រូវប្រាកដថាវាត្រូវបានកែតម្រូវទៅតាមតម្រូវការដែលអ្នកត្រូវការ។ ជាពិសេស ដើម្បីកុំឲ្យខាតលុយចោលទទេ គួរកុំធ្វេសប្រហែសជាមួយប្រូម៉ូសិនណាមួយឲ្យសោះ។ មុនទិញ ត្រូវគិតឲ្យច្បាស់ថា យើងកំពុងមានតម្រូវការឬអត់?
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចសញ្ញាទាំងនេះ បញ្ជាក់ថា Hacker កំពុងធ្វើចារកម្មលើទូរស័ព្ទអ្នកហើយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?