ព័ត៌មានជាតិ
លោកស្រី យក់ សម្បត្តិ ៖ អំពាវនាវឲ្យពលករខ្មែរចេញពីថៃ កុំគេចវេះនិងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូចដល់ឲ្យបងប្អូនពលករខ្មែរចេញពីប្រទេសថៃមកកម្ពុជាវិញ ត្រូវអនុវត្តការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហើយកុំមានការរត់គេចជាបន្តទៀត ដើម្បីការពារកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ទ្រង់ទ្រាយធំ។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានពលករខ្មែរមួយចំនួនចេញពីប្រទេសថៃចូលមកកម្ពុជា បានគេចវេះមិនព្រមធ្វើចត្តាឡីស័កពិសេស នៅខេត្តបន្ទាយមានជ័យ។
លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ ធ្នូនេះថា«មានតែអំពាវនាវដល់សាមីខ្លួនគាត់ ត្រូវតែប្រយ័ត្នប្រយែងនិងត្រូវត្រឡប់មកធ្វើចត្តាឡីស័ក ហើយត្រូវអនុវត្តនូវវិធានសុខាភិបាលបើមិនអីចឹងទេគាត់ទៅរត់ពូននិងទាក់ទងជាមួយក្រុមគ្រួសារគាត់ ធ្វើឲ្យឆ្លងក្នុងសហគមន៍ហ្នឹងឯង។ អីចឹងមានតែខ្លួនគាត់ ដែលត្រូវភ្ញាក់រលឹកនិងចូលមកបង្ហាញខ្លួន ចំពោះមុខអាជ្ញាធរទៅព្រោះថា នេះមិនមែនជាការយកទោសយកពៃអីទេ។ ដូច្នេះគាត់ត្រូវដឹងខ្លួន គាត់មកពីប្រទេសថៃមែនថា គាត់វិជ្ជមានទេអីចឹងបើទោះបីជាឆ្លងកាត់ការធ្វើតេស្តរួចហើយ ដោយលទ្ធផលអវិជ្ជមានក៏ដោយ ក៏គាត់ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃដែរ»។ ជាមួយគ្នានេះដែរ លោកស្រីរដ្ឋលេខាធិការសូមសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានមានវិធានការតឹងតែង ត្រូវដាក់អ្នកប្រចាំការ ពេទ្យប្រចាំការមើលការខុសត្រូវអ្នកដែលធ្វើចត្តាឡីស័ក ដើម្បីកុំឲ្យគាត់រត់គេចឬចេញពីកន្លែងធ្វើចត្តាឡីស័កបាន។ លោកស្រីបានបញ្ជាក់ថា«ជួនកាលប្រជាពលរដ្ឋគាត់អត់យល់ខ្លះគិតថា យកគាត់មកដាក់ធ្វើចត្តាឡីស័កជាគំនាបមិនមែនគំនាបទេ គឺយើងដើម្បីថែទាំសុខភាពគាត់ ក៏ដូចជាថែទាំសុខភាពក្រុមគ្រួសារនិងសហគមន៍»។
បើតាមលោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា មានករណីពលករខ្មែរមកពីថៃរត់គេចមិនព្រមធ្វើចត្តាឡីស័កចំនួន៦នាក់ ក្នុងនោះនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងចំណោមពលករចំនួន៤៣នាក់ស្រី១៩នាក់ មានម្នាក់នៅពេលដែលដឹកជញ្ជូនចេញពីចត្តាឡីស័កច្រកអូរបីជាន់ដល់ចំណុចផ្លូវកោងផ្សារអូរបីជាន់បានលោតចុះពីរថយន្តគេចខ្លួនបាត់នៅពេលដឹកមកមណ្ឌលចត្តាឡីស័កមង្គលបូរី។ លោកបានបន្តថា បុរសនោះមានឈ្មោះ លឿន លីសាន់ ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។ ក្រៅពីនេះ ក៏មានព័ត៌មានថាមានពលករខ្មែរចំនួន៣នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលក្រុងប៉ោយប៉ែត បានធ្វើតេស្តយកសំណាក់វិភាគម្តងហើយពេលដែលគ្រោងដឹករថយន្តទៅមណ្ឌលចត្តាឡីស័កនៅមង្គលបូរី ពេលហៅឈ្មោះបានបាត់ចំនួន៣នាក់តែស្គាល់ឈ្មោះលំនៅឋាននិងលេខទូរសព្ទកំពុងតាមរកដាក់មណ្ឌលវិញជាប្រជាពលរដ្ឋស្រុកមង្គលបូរី។
ដោយឡែកនៅស្រុកម៉ាឡៃ មានប្រជាពលរដ្ឋបានរត់ចេញពីមណ្ឌលចត្តាឡីស័កប្រុសចំនួន២នាក់ត្រូវបានចូលតាមច្រកចំបក់ស្រុកម៉ាឡៃកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយត្រូវបានយកមកដាក់នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃរត់ចេញបាត់កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០តែស្គាល់ឈ្មោះនិងអាសយដ្ឋានប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលមានលេខទូរស័ព្ទកំពុងតាមរក ដើម្បីយកដាក់មកដាក់មណ្ឌលចត្តាឡីស័កស្រុកកំណើតវិញ។
លោក លីសារី អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានឲ្យដឹងចាប់ពីថ្ងៃទី២១រហូតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានពលករខ្មែរឆ្លងដែនមកពីថៃតាមច្រកព្រំដែនប៉ោយប៉ែតមានចំនួន១០៥៥នាក់ស្រី៤៦៤នាក់ ដោយយកសំណាកទៅធ្វើតេស្តចំនួន៧៦២ចំណាកស្រី៣៥០សំណាក៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លោក កឹម ចំរើន ៖ ពលករខ្មែរឆ្លងជំងឺកូវីដ១៩ ទទួលបានការព្យាបាលដូចជនជាតិថៃដែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ