ព័ត៌មានអន្ដរជាតិ
លោក ពូទីន ផ្តល់រង្វាន់ឲ្យម្តាយរុស្ស៊ីរូបណា ដែលមានកូន១០នាក់ឡើងទៅ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់រង្វាន់ “Mother Heroine” សម្រាប់ស្ត្រីទាំងឡាយណា ដែលមានកូនដប់នាក់ ឬច្រើនជាងនេះ។ នេះជារង្វាន់សម័យសូវៀត ប៉ុន្តែត្រូវលោក ពូទីន យកមកប្រគល់សាជាថ្មី ចំពេលដែលទីក្រុងមូស្គូ កំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្តកាន់តែធ្ងន់ធ្ងរ ក្នុងអំឡុងពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

Mother Heroine គឺជាឋានន្តរសក្តិកិត្តិយសនៅក្នុងសហភាពសូវៀត ដែលត្រូវបានផ្តល់ឲ្យសម្រាប់ការចិញ្ចឹម បីបាច់គ្រួសារដ៏ធំមួយ ពោលគឺការចិញ្ចឹមកូន ១០ នាក់ ឬច្រើនជាងនេះ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ក្រឹត្យមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទទី១៥ខែសីហា លើវេបសាយព័ត៌មានច្បាប់ផ្លូវការ បាននិយាយថា រង្វាន់នេះផ្តល់ឲ្យស្ត្រីជាម្តាយនូវសាច់ប្រាក់ចំនួន ១៦ ១៣៨ ដុល្លារអាមេរិក។

យោងតាមក្រឹត្យនេះ, ម្តាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងទទួលបានរង្វាន់ភ្លាមៗនៅពេលកូនទី១០របស់ពួកគេ មានអាយុគ្រប់១ឆ្នាំ។ ពួកគេនឹងនៅតែមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលរង្វាន់នេះ ប្រសិនបើពួកគេបាត់បង់កូននៅក្នុងសមរភូមិ អំឡុងពេលមានអំពើភេរវកម្ម ឬក្នុងស្ថានភាពគ្រាអាសន្នណាមួយ។

ពានរង្វាន់ “Mother Heroine” ត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ១៩៤៤ ដោយអតីតមេដឹកនាំសូវៀតលោក Josef Stalin។ រង្វាន់នេះ ត្រូវបានប្រកាសនៅពេលសូវៀត បាត់បង់ប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ដោយសារតែការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ រង្វាន់នេះក៏ឈប់ផ្តល់ឲ្យដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ចំនួនប្រជាជននៅក្នុងប្រទេសរុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឲ្យអាជ្ញាធរមានការភ្ញាក់ផ្អើល។ ចំនួនប្រជាជនសរុបបានធ្លាក់ចុះដល់ ១៤៥.១ លាននាក់ បន្ទាប់ពីការធ្លាក់ចុះប្រហែល ៤០០ ០០០នាក់នៅដើមឆ្នាំ២០២២នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Wio News
ចុចអាន៖ រុស្ស៊ីព្រមាន ប៉ះទង្គិចផ្នែកយោធាដោយផ្ទាល់ជាមួយ សហរដ្ឋអាមេរិក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ