Connect with us

ព័ត៌មានអន្ដរជាតិ

ទៅស្គាល់ប្រសិទ្ធភាព និង​តម្លៃ​វ៉ាក់សាំងកូវីដ ៤ប្រភេទ កំពុងធ្វើ​ឲ្យកក្រើកពិភពលោក

បានផុស

នៅ

មកទល់​នឹង​ពេល​នេះ ស្ថានភាព​ជំងឺកូវីដ ១៩ ជុំវិញ​ពិភពលោក នៅ​តែ​ធ្ងន់ធ្ងរ​ខ្លាំង ពិសេស​នៅ​សហរដ្ឋអាមេរិក អាមេរិកឡាទីន អឺរ៉ុប អាច​និយាយ​បាន​ថា ស្ទើរ​តែគ្រប់​តំបន់ទាំង​អស់​ជុំ​វិញ​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​ជាយ៉ាង​ណា សំណាង​ល្អ ប្រមាណ​មួយ​ឆ្នាំ​ក្រោយ​វីរុសកូវីដ ១៩ ចាប់​ផ្តើម​រាតត្បាត​ជុំ​វិញ​ពិភពលោក ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍ​វ៉ាក់សាំងប្រឆាំង​ជំងឺកូវីដ ១៩ ដោយមក​ទល់​ពេល​នេះ ពិភពលោក កំពុង​មាន​វ៉ាក់សាំង​កូវីដ ចំនួន ៤ប្រភេទ ចាប់​ផ្តើម​ចរាចរទៅកាន់​កន្លែង​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត។

ខាងក្រោមនេះ ជាឈ្មោះវ៉ាក់សាំង ប្រទេស​ផលិត ប្រសិទ្ធភាព និង​តម្លៃ​របស់វា៖

១- វ៉ាក់សាំង AstraZeneca ដែលអភិវឌ្ឍដោយ​សាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស។ វ៉ាក់សាំងនេះ ជាប្រភេទ Viral Vector (Genetically modified virus) ប្រើសរុប ២ដូស មានប្រសិទ្ធភាពចាប់ពី ៦២%-៩០% អាចរក្សាទុកក្នុង​សីតុណ្ហភាពទូរទឹកកកធម្មតា ខណៈ​តម្លៃវិញ គឺ ៤ដុល្លារអាមេរិក។
២- វ៉ាក់សាំង Moderna អភិវឌ្ឍន៍ដោយសហរដ្ឋអាមេរិក។ ជាវ៉ាក់សាំងប្រភេទ RNA (Part of virus genetic code) ប្រើសរុប ២ដូស មានប្រសិទ្ធភាព ៩៥% ប៉ុន្តែ​ត្រូវរក្សាទុកក្នុង​សីតុណ្ហភាពចាប់​ពី -២០អង្សាសេឡើងទៅ ខណៈ​តម្លៃ គឺដល់ទៅ ៣៣ដុល្លារអាមេរិក។

៣- វ៉ាក់សាំង Pfizer-BioNTech អភិវឌ្ឍដោយ​សហរដ្ឋអាមេរិក។ ជាវ៉ាក់សាំងប្រភេទ RNA ប្រើសរុប ២ដូស មានប្រសិទ្ធភាព ៩៥% ប៉ុន្តែត្រូវរក្សាទុកក្នុង​សីតុណ្ហភាព -៧០អង្សាសេ ខណៈតម្លៃគឺថ្លៃដល់ទៅ ២០ដុល្លារអាមេរិក។

៤- វ៉ាក់សាំង Sputnik V អភិវឌ្ឍដោយ​ប្រទេស​រុស្ស៊ី។ ជាវ៉ាក់សាំងប្រភេទ Viral Vector ប្រើសរុប ២ដូស មានប្រសិទ្ធភាព ៩២% អាចរក្សាទុកនៅកន្លែងស្ងួត ជាមួយសីតុណ្ហភាពទូរទឹកកកធម្មតា ជាមួយតម្លៃប្រមាណ ១០ដុល្លារអាមេរិក៕

ដោយ៖ សុភា
ប្រភព៖ BBC  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ១៤ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ១៥ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ១៨ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២២ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម