Connect with us

ជីវិតកម្សាន្ដ

នាយ ចឺម បកស្រាយ​រឿង​បែកបាក់​ស្នេហ៍

បានផុស

នៅ

ភ្នំពេញ ៖ អ្នកគាំទ្រ​បានដឹង​គ្រប់គ្នា​ហើយ​ថា​ កន្លង​មក​តារាចម្រៀង​វ័យក្មេង​នាយ ចឺម បាន​ទម្លាយ​ការ​ពិត​នូវ​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​រូប​ស្រស់​ម្នាក់​ដែល​គេ​ដឹងថា​ជា​មេម៉ាយ​កូន​មួយ​។​ អ្នក​មេម៉ាយ​កូន​មួយ​ដែល​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាយ ចឺម ត្រូវបាន​គេ​ស្គាល់ឈ្មោះ សេង សុខ​ឃីម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា​ដែល​ចំណងស្នេហា​របស់​ពួកគេ​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​និង​មាន​គាំទ្រ​ពី​មហាជន​ភាគ​ច្រើន​នោះ​ ក៏​ស្រាប់តែ​សង្សារ​នាយ ចឺម គឺ​អ្នកនាង សេង សុខ​ឃីម ថ្មីៗ​នេះ​បាន​បញ្ចេញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ហើយ​ថែមទាំង​និយាយថា​ចប់​គ្នា​និង​ថែម​ទាំង​ដេញ​ឱ្យ​គូស្នេហ៍​ទៅរក​អ្នកថ្មី​ទៀត​។

ស្រាយ​ចម្ងល់​សង្ស័យ​នេះ​តារាចម្រៀង​នាយ​ចឺម​បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី១៧​ខែសីហា​ ឆ្នាំ​២០២២​នេះ​ថា សម្រាប់​រឿងនេះ​នាយ​មិន ទាន់​សម្រេច​ថា​យ៉ាងណាទេ​។ ប៉ុន្តែ​បើតាម​ការ​ជាក់ស្តែង​អំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ​ខ្លួន​និង​គូ​ស្នេហ៍​ហាក់មាន​ភាព​រកាំរ​កុះ​ជាមួយគ្នា​ក្រោយ សុ​ឃីម បង្ហោះ​សារ​ជា​បន្តបន្ទាប់​។

តារា​វ័យក្មេង​នាយ ចឺម បាន​បន្តថា​ រឿង​ដែល​អ្នកនាង សេង សុខ​ឃីម ចេញ​សារ​ប្លែកៗ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នោះ មកពី​នាង​ចូលចិត្ត «Drama»​ហើយ​នាយ​ក៏​មិនដឹង​ជា​ធ្វើ​ម៉េច​ដែរ​។ យ៉ាងណាមិញ​នាយ ចឺម ស្នើ​សុំ​មហាជន​មួយចំនួន​ដែល​ចូលចិត្ត​ជេរ​បែរ​ជាន់ ពន្លិច​មេត្តា​កុំ​វិនិច្ឆ័យ​រឿង​ដោយ​មិនដឹង​ការពិត​ឬ​ហេតុ​ផល​ច្បាស់លាស់​។​ ចឺម បន្ថែមថា ​នៅវេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​នេះ​ខ្លួន​និង​ចេញមុខ​ឡាយផ្ទាល់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ផងដែរ៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣០ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម