KPT+
គេងមិនលក់រាល់យប់? សាកប៉ុន្មានវិធីខាងក្រោមនេះ ធានាថាក្រោកឡើងពេលព្រឹកស្រស់ស្រាយ
ជីវិតមិនមែនជាគ្រែផ្កាកុលាបដែលស្រស់បំព្រងរហូតទេ ពេលខ្លះមានបញ្ហា ទុក្ខព្រួយ និងការលំបាកដែលយើងមិនអាចទ្រាំទ្របាន ហើយវាក៏ប៉ះពាល់ដល់ដំណេក មិនអាចឲ្យបានគេងលក់ស្កប់ស្កល់ឡើយ។
អានអត្ថបទខាងក្រោម រួចសាកអនុវត្តតាម ប្រហែលអាចក្រោកមកជាមួយនឹងអារម្មណ៍ស្រស់ស្រាយជាងមុនបាន ៖
១. បួងសួង ឬសមាធិ
មិនថាអ្នកកាន់សាសនាអ្វីឡើយ សំខាន់បំផុតមុនពេលចូលគេង សូមធ្វើការបួងសួងជាមុន ដើម្បីឆាប់គេងលក់។ បួងសួងដល់ការដឹងគុណចំពោះការរស់នៅ រៀនអភ័យទោសឲ្យគ្រប់គ្នា គ្រប់រឿងដែលកើតឡើងថ្ងៃនេះ។ ធានាថាពេលភ្ញាក់ឡើងពេលព្រឹក អារម្មណ៍របស់អ្នកនឹងសប្បាយរីករាយ ស្រស់ស្រាយមិនខាន។
២. ទម្លាប់អានមុនគេង
មនុស្សរីករាយនិងជោគជ័យ ភាគច្រើនបានអានសៀវភៅមុនពេលចូលគេង។ ពួកគេអះអាងថា វាជួយធ្វើឱ្យចិត្តស្ងប់ និងងងុយគេងលឿន។ សូមបិទទូរទស្សន៍ បិទកុំព្យូទ័រយួរដៃ ប្រហែលមួយម៉ោង ហើយរីករាយនឹងការអានសៀវភៅវិញម្ដង។
៣. កុំទទួលទានគ្រឿងស្រវឹង ឬកាហ្វេច្រើនពេក
ការពិសាស្រាមុនពេលចូលគេង អាចធ្វើឱ្យមានអារម្មណ៍ធុញថប់ ហើយអាចក្រោកពីដំណេកនៅពាក់កណ្ដាលអធ្រាត្រ គេងភ្ញាក់ៗរហូតដល់ព្រឹក។ មួយទៀតកុំផឹកកាហ្វេនិងតែច្រើនពេក គួរងាកមកផឹកទឹកដោះគោក្តៅៗជាមួយទឹកឃ្មុំមួយកែវ មុនចូលគេវិញ ជាការល្អជាង។
៤. ដើរកម្សាន្ត
ជំនួសឱ្យការមើលទូរទស្សន៍ ឬចំណាយពេលល្ងាចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សូមចំណាយប៉ុន្មាននាទី ដើរចេញក្រៅ។ ការដើរគឺជាការធ្វើលំហាត់ប្រាណ បង្កើនអារម្មណ៍ល្អដល់សុខភាពទូទៅ និងជួយជម្រះគំនិត ជំរុញឱ្យគេងលក់ស្រួលនៅពេលយប់។
៥. មើលផ្កាយ
ប្រសិនបើមេឃពោរពេញទៅដោយផ្កាយ សាកមើលហ្វូងតារាតាមមាត់បង្អួច ឬដើរចេញមកយ៉រមុខផ្ទះ ហើយស្មឹងស្មាធអារម្មណ៍សម្លឹងមើលដួងផ្កាយតូចៗទាំងនោះ។ នេះជាវិធីសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពតានតឹង ជម្រះគំនិត និងស្វែងរកដំណោះស្រាយចំពោះស្ថានភាពលំបាក ដែលអ្នកជួបកន្លងមក ហើយក៏ជួយឲ្យគេងលក់ស្រួលថែមទៀតផង។
៦. សរសេរកំណត់ហេតុ
សរសេរកំណត់ហេតុមុនចូលគេង គិតថាហួសសម័យហើយ? អត់ទេ! សម្រាប់អ្នកដែលមានមនោសញ្ចេតនាជ្រាលជ្រៅ ឬមានបញ្ហាណាមួយដែលមិនអាចប្រាប់អ្នកណាបាន សូមសាកល្បងសរសេរពីរឿងរ៉ាវដែលជួបប្រទះចូលសៀវភៅ។ សរសេររួចបិទភ្លើង ហើយចូលគេងដោយក្ដីសង្ឃឹមក្នុងជីវិត។ ប្រាប់ខ្លួនឯងថា ស្អែកខ្ញុំនឹងប្រយុទ្ធបន្តទៀត សូមឲ្យខ្ញុំគេងលក់ស្រួលនៅយប់នេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ស្គាល់ចំណុចទាំងនេះ ជឿថាអ្នកនឹងគេងលក់ស្រួល
ចុចអាន៖ រាងកាយដូចគ្មានកម្លាំងកំហែងពេលក្រោកពីគេង សាកប៉ុន្មានវិធីនេះធានាស្វាងចែស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល