ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឲ្យកម្លាំងប្រដាប់អាវុធរាជធានីភ្នំពេញ ត្រូវទប់ស្កាត់បទល្មើសនានាឲ្យបានល្អ
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានណែនាំឲ្យកម្លាំងប្រដាប់អាវុធក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវទប់ស្កាត់បទល្មើសនានាឲ្យបានល្អ និងបំផុសប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។
ការណែនាំបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៧ ខែសីហា ក្នុងពិធីប្រកាសតែងតាំងអភិបាលរងរាជធានីភ្នំពេញចំនួន ៣រូប នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយអភិបាលរងរាជធានីភ្នំពេញចំនួន ៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនោះ រួមមាន៖ លោក ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វា មកជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ, លោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ មកជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ, និងលោក ហ៊ុន សុរិទ្ធី អតីតអគ្គនាយករង អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវបន្ថែមអភិបាលរងចំនួន ៤រូបទៀត ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តែពេលនេះក្រសួងមហាផ្ទៃ បានប្រកាសតែងតាំងចំនួន ៣រូបសិន នៅសល់មួយរូបទៀត ដែលនឹងរៀបចំឡើងបន្តទៀត។ ដូច្នេះទេ សម្រាប់អភិបាលរងទាំង ៣រូប ដែលបានតែងតាំងថ្មីនេះ ត្រូវបំពេញការងារឲ្យបានល្អជូនរដ្ឋបាលរាជធានី ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើឲ្យរាជធានីភ្នំពេញកាន់តែរីកចម្រើន និងកាន់តែមានសោភណ្ឌភាព។
លោក សក់ សេដ្ឋា ក៏បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្នុងសង្គម។ ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានាឲ្យបានល្អ និងបំផុសប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។
ម្យ៉ាងទៀត ត្រូវគ្រប់គ្រងសំណង់ឲ្យបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកម្ពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងជំរុញឲ្យក្រុមហ៊ុនប្រមូលសំរាមទាន់ពេលវេលា បើទោះបីក្រុមហ៊ុនប្រមូលសំរាមទាំង ៣ បានអនុវត្តការងារល្អជាងមុនហើយក្តី។
សូមជម្រាបថា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមកមានចំនួន ៦រូប ក្នុងនោះរួមមាន៖ លោក កើត ឆែ, លោក មាន ចាន់យ៉ាដា, លោក ហួត ហៃ, លោកស្រី កែវ សុខពិសី, លោក ស៊ុយ សេរិទ្ធ, និងលោក នួន ផារ័ត្ន។ តែពេលនេះត្រូវបានបន្ថែមឲ្យមកកាន់តួនាទីនេះចំនួន ៣រូបបន្ថែមទៀត មានន័យថា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នាពេលនេះមានចំនួន ៩រូបហើយ ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខណៈដែលថ្នាក់ជាតិបានប្រតិភូកម្មវិស័យជាច្រើនមកឲ្យថ្នាក់ក្រោមជាតិអនុវត្ត ក្នុងការផ្តល់សេវាឲ្យកាន់តែកៀកប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២២ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី