ព័ត៌មានជាតិ
ក្រសួងការងារនឹងចុះដោះស្រាយបើកប្រាក់ឈ្នួលជូនកម្មករ៤០០នាក់ដែលត្រូវថៅកែរត់ចោលនាពេលឆាប់ៗនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះដោះស្រាយបើកប្រាក់ឈ្មួលជូនដល់កម្មករនិយោជិតប្រមាណ៤០០នាក់នៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល ដែលថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលនាពេលឆាប់ៗនេះ។
ការចុះដោះស្រាយបើកប្រាក់ឈ្មួលជូនដល់កម្មករនេះបានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារដោះស្រាយបញ្ហា និងបើកប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់គ្នាដោយខ្ចីថវិកាពីរាជរដ្ឋាភិបាលដើម្បីយកទៅបើកប្រាក់ឈ្នួលជូនកម្មករជាមុនសិនហើយចាត់វិធានការដោះស្រាយជាមួយថៅកែរោងចក្រតាមក្រោយ។
ក្រសួងនឹងរៀបចំការទូទាត់បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករនិយោជិតចំនួន៣ចំណុច ដោយប្រើថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលក្នុងនោះមានប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើកប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩។
ជាមួយគ្នានេះដែរក្រសួងបានណែនាំឱ្យកម្មករនិយោជិតត្រៀមឯកសារពាក់ព័ន្ធមួយចំនួន និងសូមរង់ចាំការជូនដំណឹងឱ្យមកបើកប្រាក់ឈ្នួលនាពេលខាងមុខឆាប់ៗនេះ។
ឯកសារដែលត្រូវត្រៀមនោះ ទី១. បណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងទី២. បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
ក្រសួងការងារបានណែនាំទៀតថាក្នុងកំឡុងពេលនៃការរង់ចាំការជូនដំណឹងបន្ថែមនេះ សូមកម្មករនិយោជិតដាក់ពាក្យស្វែងរកការងារធ្វើ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារដើម្បីរក្សាស្ថិរភាពនៃប្រាក់ចំណូល។
គួរបញ្ជាក់ថា ក្រុមហ៊ុន ឃែនធើរេន អឺភែរឹលដែលថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតដោយសារក្រុមហ៊ុនក្ស័យធនមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជអានីភ្នំពេញ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ