ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល បញ្ជាក់ពីមូលហេតុដែលត្រូវដាក់បណ្ណបើកបរច្បាប់ដើមតាមខ្លួន
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែដាក់បណ្ណបើកបរច្បាប់ដើមតាមខ្លួនជានិច្ច រាល់ពេលបើកបរ ដើម្បីជៀសវាងការផាកពិន័យរបស់មន្រ្តីពាក់ព័ន្ធ។ លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ ២០២២ នៅថ្ងៃទី ១៨ សីហា នេះ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់មូលហេតុដូច្នេះថា «បានជាយើងតម្រូវឱ្យដាក់បណ្ណបើកបរច្បាប់ដើមតាមខ្លួន គឺបង្ការពេលមានគ្រោះថ្នាក់ចរាចរណ៍ណាមួយ ក្រោមឥទ្ធិពលគ្រឿងញៀន ឬគ្រឿងស្រវឹង អាជ្ញាធរ អាចដកហូតទុកបណ្ណបើកបរ បានភ្លាមៗ ជាបណ្តោះអាសន្នទៅតាមច្បាប់កំណត់របស់ប្រទេស»។
ទាក់ទិននឹងបញ្ហានេះ លោកសង្កត់ធ្ងន់ថា បើសិនជាប្រជាពលរដ្ឋដាក់បណ្ណបើកបរថតចម្លងតាមខ្លួន នោះវាគ្មានន័យអ្វីនោះឡើយ។
ទោះយ៉ាងណា លោករដ្ឋមន្រ្តី បញ្ជាក់ថា ចំពោះឈៀក និងបណ្ណសំគាល់យានយន្ត គឺអនុញ្ញាតឱ្យប្រើប្រាស់ច្បាប់ថតចម្លងដាក់តាមខ្លួនបាន ដោយសារក្រសួងមាន QR កូដសម្រាប់ស្កេន ដូច្នេះអ្នកបើកបរមិនចាំបាច់ដាក់ឈៀក និងបណ្ណសម្គាល់យានយន្តតាមខ្លួន ក៏បានដែរ តែគ្មានការលើកលែងឡើយ ចំពោះបណ្ណបើកបរថតចម្លង៕
អត្ថបទ៖ នាង រតនៈ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល