កីឡា
អតីតកីឡាករបាល់ទាត់ Shevchenko អង្វរពិភពកីឡាកុំឱ្យ “បំភ្លេច” អ៊ុយក្រែន
អតីតកីឡាករ Chelsea និង Milan លោក Andriy Shevchenko បានចេញលិខិតអង្វរទៅកាន់ពិភពកីឡាកុំឱ្យ “បំផ្លេច” អំពីអ៊ុយក្រែន ប៉ុន្តែបានស្វាគមន៍ផែនការដើម្បីចាប់ផ្តើមលីគបាល់ទាត់ ឡើងវិញនៅក្នុងប្រទេស។

Shevchenko ដែលធ្លាប់ធ្វើជាប្រធានក្រុម និងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយក្រែន បានប្រាប់ CNN ថា «យើងមិនត្រូវភ្លេចនូវអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែននោះទេ។ ជនជាតិរុស្សីនៅតែបន្តទម្លាក់គ្រាប់បែក ហើយសង្គ្រាមមិនឈប់។ មែនទែនទៅ វាពិបាកណាស់សម្រាប់ខ្ញុំ ខ្ញុំនៅតែមានអារម្មណ៍តានតឹងចំពោះអ្វីដែលបានកើតឡើង។»

«ពេលខ្លះខ្ញុំបានសួរសំណួរដដែលៗ ហើយមិនអាចរកចម្លើយបាន ប៉ុន្តែឥឡូវនេះយើងមានទិសដៅតែមួយ យើងត្រូវឈ្នះសង្គ្រាមនេះ ហើយចាប់ផ្តើមកសាងប្រទេសឡើងវិញ។» Shevchenko បានបន្ថែម។
Shevchenko និងតារាវាយកូនបាល់ Elina Svitolina បានក្លាយជាឯកអគ្គរដ្ឋទូតរបស់ UNITED 24 ដែលជាអង្គការមួយដែលត្រូវបានបង្កើតឡើងដោយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដើម្បីគាំទ្រការបរិច្ចាគសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមអ៊ុយក្រែន។ វាគឺជាគំនិតផ្តួចផ្តើមដែលប្រមូលបាន ១៦៦ លានដុល្លារ រហូតមកដល់ពេលនេះ។

«វាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះនៅពេលនេះអត្តពលិក គឺជាតំណាងសម្រាប់ក្មេងជំនាន់ក្រោយ។ សម្រាប់ប្រជាជនដើម្បីប្រកាន់ជំហរប្រឆាំងនឹងសង្គ្រាម គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្ញើសារទៅកាន់ពិភពលោកដើម្បីប្រឆាំងនឹងសង្គ្រាម និងការគាំទ្រសន្តិភាពនៅអ៊ុយក្រែន។» Shevchenko បានទទូច៕
ប្រភព៖ CNN
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?