Connect with us

ព័ត៌មានអន្ដរជាតិ

បេសកជន UN ឲ្យ មីយ៉ាន់ម៉ា បញ្ឈប់ការប្រហារជីវិត និងអំពើហិង្សាគ្រប់​ទម្រង់ទាំងអស់

បានផុស

នៅ

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសម្រាប់ប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាគ្រប់ទម្រង់ ជាពិសេសការប្រហារជីវិត គោរពពេញលេញចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ ក៏ដូចជាដោះលែងអ្នកជាប់ឃុំទាំងអស់ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយលោក Min Aung Hlaing នៅរដ្ឋធានី Naypyitaw របស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ, លោកស្រី Noeleen Heyzer ក៏បានស្នើសុំជួបអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំផងដែរ ប៉ុន្តែត្រូវបានមេដឹកនាំរដ្ឋប្រហាររូបនេះបដិសេធ ។

ទន្ទឹមនោះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសដែលហែកហួរដោយជម្លោះមួយនេះលោកស្រី Heyzer ក៏បានសង្កត់ធ្ងន់ដែរថា “ដំណើរទស្សនកិច្ចរបស់លោកស្រីគឺដើម្បីបង្ហាញពីកង្វល់របស់អង្គការសហប្រជាជាតិ ហើយការចូលរួមរបស់ UN មិនផ្តល់ភាពស្របច្បាប់ណាមួយឡើយ” ។

គួររំឭកថា យោធាមីយ៉ាន់ម៉ាបានដណ្តើមយកអំណាចកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ពោលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលសភាថ្មីរបស់ប្រទេសនេះប្រកាសទទួលស្គាល់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយក្រុមយោធាបានចាប់ឃុំខ្លួនមេដឹកនាំជាប់ឆ្នោតរូបនេះ រួមជាមួយនឹងសមាជិកនៃរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីផងដែរ ។

ចាប់តាំងពីពេលនោះមក លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោស និងដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់មួយចំនួន ហើយនៅតែប្រឈមមុខនឹងការកាត់ទោសជាច្រើនទៀត ខណៈដែលសកម្មជនប្រឆាំងរដ្ឋប្រហាររាប់ពាន់នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ ។

បន្ថែមពីនេះកាល​ពី​ចុង​ខែ​មុន យោធាក៏​បាន​ប្រហារ​ជីវិត​សកម្មជន​នយោបាយ ៤ នាក់ផងដែរ ដែលជា​ការអនុវត្ត​ទោស​ប្រហារ​ជីវិត​លើក​ដំបូងរបស់​មីយ៉ាន់ម៉ា​ក្នុង​រយៈ​ពេល​ជាង ៣០ ឆ្នាំ ហើយក្នុងចំណោមអ្នកស្លាប់នោះរួមមានទាំងលោក Phyo Zeya Thaw ដែលជាអតីតសមាជិកសភាមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK / Al Jazeera

ចុចអាន ៖ មកដឹងសព្វាវុធដែល រុស្ស៊ី ធ្លាប់ផ្ដល់ឲ្យ មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម