ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានទឹកជំនន់ជន់លិច ទូទាំងប្រទេស ចាប់ពីថ្ងៃសៅរ៍ ដល់សប្តាហ៍ក្រោយ
នាយកដ្ឋានធារាសាស្ត្រថៃ បានព្រមានថា តាមការព្យាករណ៍ ភ្លៀងធ្លាក់ខ្លាំងអាចនាំឲ្យមានជំនន់ទឹកភ្លៀង ជន់លិចទូទាំងប្រទេសចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃពុធសប្តាហ៍ក្រោយ។
ការព្រមាន បានចេញនៅថ្ងៃព្រហស្បតិ៍ទី១៨ខែសីហានេះ ដោយលោក Thaweesak Thanadachapol អគ្គនាយករងនៃនាយកដ្ឋានធារាសាស្ត្រថៃ។
ការព្រមានអំពីទឹកជំនន់នេះ បានផ្តោតជាពិសេសចំពោះខេត្តខាងក្រោម ដូចជា៖
– ខេត្តភាគខាងជើង Chiang Rai, Chiang Mai, Mae Hong Son, Nan, Phitsanulok, Phetchabun, Uttaradit និង Tak។
– ខេត្តភាគឦសាន Kalasin, Nakhon Phanom, Bung Kan, Sakon Nakhon, Nong Khai និង Udon Thani។
-ខេត្តភាគខាងកើត Rayong, Chanthaburi និង Trat។
-ខេត្តភាគខាងត្បូង Narathiwat, Pattani និង Yala។
ទឹកទន្លេដែលនឹងឡើងផុតច្រាំងមានដូចជា៖ Kok, Wang, Yom, Nan, Khwae Noi, Pa Sak, Chao Phraya, Loei, Chi, Mun, Bang Pakong, Prachin Buri, Trat, Chanthaburi, Sai Buri, Bang Nara និង Sungai Kolok។
នាយកដ្ឋានឧតុនិយមបាននិយាយថា ភ្លៀងនឹងថមថយទៅវិញនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ខណៈឥទ្ធិពលខ្យល់មូសុង នឹងស្ថិតនៅលើប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ លោក គន់ គីម៖ ខេត្តចំនួន ១៦ទទួលរងគ្រោះដោយទឹកជំនន់ប៉ះពាល់ផ្ទះជិត១៦០០ខ្នង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់