វប្បធម៌ ជំនឿ
ឆ្មាខ្មៅ ក្នុងជំនឿលោកខាងលិច ជានិមិត្តរូបនៃសំណាងបរិបូរណ៌
មនុស្សជាច្រើនរមែងយល់ថា ការចិញ្ចឹមឆ្មាខ្មៅ ឬមានឆ្មាខ្មៅចូលមកនៅក្នុងផ្ទះ ជាប្រផ្នូលឧបទ្រពចង្រៃ អាចធ្វើឲ្យម្ចាស់ផ្ទះ និងគ្រួសារឈឺថ្កាត់មិនស្រាកស្រាន្ត។ គេជឿទៀតថា ឆ្មាខ្មៅជាឆ្មាខ្មោច ចិញ្ចឹមកាលណា មានតែរឿងស៊យកាលណោះ។

ផ្ទុយទៅវិញ ប្រជាជាតិអាស៊ីមួយចំនួន ក៏ដូចជានៅលោកខាងលិចបែរជាមានជំនឿខុសពីនេះ ហើយខាងក្រោមជាការបកស្រាយ។
នៅប្រទេសខ្លះគេជឿថា ឆ្មាខ្មៅ គឺជានិមិត្តសញ្ញាសំណាងល្អ ដូចជាប្រទេសជប៉ុនជាដើម។ គេមានជំនឿថា ស្ត្រីនៅលីវដែលចិញ្ចឹមឆ្មាខ្មៅនឹងធ្វើឱ្យនាងកាន់តែទាក់ទាញសម្រាប់បុរស។ ចំណែកនៅអង់គ្លេស គេជឿថា ការជូនឆ្មាខ្មៅជាអំណោយនៅថ្ងៃអាពាហ៍ពិពាហ៍នឹងនាំមកនូវសំណាងល្អ និងសុភមង្គលដល់កូនក្រមុំ។

បន្ថែមពីលើការនាំសំណាងនៅក្នុងរឿងស្នេហា កាលពីមុននាវិកអង់គ្លេសជឿថា ការរក្សាឆ្មាខ្មៅនៅលើកប៉ាល់មិនត្រឹមតែអាចជួយប្រមាញ់សត្វកណ្តុរប៉ុណ្ណោះទេ វាថែមទាំងផ្ដល់នូវសំណាងល្អ ដែលអាចនាំពួកគេទៅដល់ផ្ទះដោយសុវត្ថិភាពផងដែរ។ ដោយឡែកចោរសមុទ្រមានជំនឿផ្ទុយពីនេះ ពួកគេជឿថា បើឆ្មាខ្មៅដើរចូលទូកឬកប៉ាល់ វានឹងនាំសំណាងអាក្រក់ ហើយបើឆ្មាខ្មៅឡើងលើទូក រួចលោតចេញវិញ វានឹងនាំឱ្យលិចកប៉ាល់។
ចំពោះជនជាតិស្កុតឡេនជឿថា ប្រសិនបើឆ្មាខ្មៅអង្គុយចាំនៅមុខទ្វារឬរបងផ្ទះ គឺជាសញ្ញានៃភាពរុងរឿង ខណៈដែលប្រជាជនអៀរឡង់ និងអង់គ្លេសជឿថា ដើរឆ្លងផ្លូវជាមួយឆ្មាខ្មៅជាសញ្ញានៃសំណាងល្អដល់ខ្លួនឯង ចៀសបានពួកខ្មៅងងឹត៕
អត្ថបទ៖ សន្យា
ចុចអាន៖ តាមជំនឿ បើចង់ចិញ្ចឹមឆ្មា ត្រូវរើសសម្បុរ ទើបអាចចៀសរឿងចង្រៃបាន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់