សេដ្ឋកិច្ច
ម្ចាស់កសិដ្ឋានបង្ហើប ចិញ្ចឹមចៀមងាយស្រួលជាងគោ ចំណេញមួយទ្វេជាពីរ
កសិករនៅក្នុងប្រទេសកម្ពុជានិយមចិញ្ចឹមសត្វគោជាងសត្វចៀម ប៉ុន្តែមិនដឹងទេថា ចៀមអាចលក់បានក្នុងតម្លៃថ្លៃជាង ងាយស្រួលក្នុងការថែទាំ វាស៊ីស្មៅ និងលូតលាស់លឿនជាងសត្វគោទ្វេដង។ នេះជាការបង្ហើបឲ្យដឹងពី លោកប៉ុន ចាន់វីរៈ ដែលជាម្ខាស់កសិដ្ឋាននៃភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោក ប៉ុន ចាន់វីរៈ ម្ខាស់កសិដ្ឋានចិញ្ចឹមចៀមធម្មជាតិនៅខេត្តកំពង់ឆ្នាំបានឲ្យ «កម្ពុជាថ្មី» ដឹងថា លោកចាប់ផ្តើមចិញ្ចឹមសត្វចៀមតាំងពីឆ្នាំ២០១៦មក រហូតដល់ពេលបច្ចុប្បន្ននេះ។ ដំបូងឡើយលោកបានសាកល្បងចិញ្ចឹមសត្វចៀមមានចំនួនត្រឹមតែ ១១ ក្បាលប៉ុណ្ណោះ ហើយចៀមទាំងនោះបាននាំចូលពីខេត្តកំពតក្នុងមួយក្បាលមានតម្លៃ ៣០០ ដុល្លារ។
ការចិញ្ចឹមសាកល្បងនោះជាលទ្ធផលទទួលបានលទ្ធផលល្អ លោកក៏សម្រេចពង្រីកបន្ថែមដោយនាពេលបច្ចុប្បន្ននេះកើនឡើងប្រហែល ១ពាន់កក្បាលនៅក្នុងកសិដ្ឋានរបស់លោក។
លោក ប៉ុន ចាន់វីរៈ ការចិញ្ចឹមសត្វចៀមមានភាពងាយស្រួលថែទាំ ព្រោះវាដើរជាក្រុម ស៊ីស្មៅជាក្រុម និងមិនបង្កគ្រោះថ្នាក់អ្វីទេ។ សត្វចៀមវាអាចបង្កើតកូនបានលឿន ក្នុងមួយឆ្នាំចៀមកើតកូន ២ ដង និងពពោះរយះពេលត្រឹមតែ ៥ ខែប៉ុណ្ណោះ។
ក្នុងសត្វចៀមមួយក្បាលពពោះម្តងអាចកើតបានកូនភ្លោះ២ ទៅ ៣ ឯណោះក្នុងពេលតែមួយ។ លើសពីនេះ ចៀមកើតមកមានវ័យត្រឹម ៦ ខែ ទៅ ៨ខែ អាចពោពោះថ្មីទៀតបាន តែបើក្រឡេកមើលទៅសត្វគោវិញត្រូវរងចាំ ១ ឆ្នាំទៅ ២ឆ្នាំ។
ទាក់ទងការលក់ចេញវិញបើតាមម្ចាស់កសិដ្ឋានរូបនេះ «បើយើងមើលទៅលើតម្លៃ សាច់គោរស់មួយគីឡូត្រឹមតែ ៣ ដុល្លារកន្លះ តែចៀមវិញសាច់រស់មានតម្លៃ ៨ ដុល្លាក្នុង១គីឡូ ដូច្នេះវាលើសតម្លៃសាច់គោមួយគុណជាពីរ បើប្រៀបធៀបនៃការចិញ្ចឹមដូចគ្នា»។
លោក ចាន់វីរៈ បានគូសបញ្ចាក់ឲ្យដឹងថា សត្វចៀម ចន្លោះត្រឹម ៨ខែ អាចលក់ចេញបាន ដែលមានទម្ងន់ប្រហែលជា៣០ គីឡូ ក្នុងចៀមញីមួយក្បាលតម្លៃ ៣០០ដុល្លារ បន្ទាប់ពីការចាក់វ៉ាក់សាំង ទម្លាក់សត្វល្អិតចេញ ដែលចៀមឈ្មោលលក់បានក្នុងតម្លៃថោកជាងពី ២៤០ដុល្លារ ទៅ២៥០ដុល្លារក្នុងមួយក្បាល។
យ៉ាងណាមិញ លោក ប៉ុន ចាន់វីរៈ ក៏លើកការប្រឈមនៅមូលដ្ឋានកសិដ្ឋានរបស់លោក ដោយសារតែប្រជាពលរដ្ឋដែលរស់នៅតំបន់ឃុំក្បាលទឹកចូលចិត្តដុតព្រៃនៅរដូវប្រាំងដើម្បីឲ្យស្មៅដុះ ដូច្នេះលោកអាចជួយបញ្ហាកង្វះស្មៅដល់សត្វចៀម បើទោះបីជានៅរដូវប្រាំងលោកមានផ្ទៃដីជាច្រើនឲ្យចៀមស៊ីស្មៅក៏ដោយ តែបញ្ហាខ្វះខាតនៅតែមាន និងលោកមិនបានត្រៀមទុកមុននោះទេ។
ដោយយល់ពីបញ្ហាទាំងអស់នោះ លោក៏បានដូរវិធីសាស្រ្តថ្មីពីការឲ្យចៀមស៊ីស្មៅដែលដុះដោយធម្មជាតិ មកជាការដាំស្មៅខ្លួនឯងវិញ។ បច្ចុប្បន្ននេះ លោកបានដាំស្មៅទៅលើផ្ទៃដី ២០ ហិកតា និងបានប្រើប្រព័ន្ធសូឡាស្រោចស្រពទឹកពេញមួយឆ្នាំ ដែលអាចធានាបានថា មានស្មៅគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅដល់សត្វចៀម បើទោះបីជាស្ថិតក្នុងរដូវប្រាំងឬរដូវវស្សា។ ម្យ៉ាងវិញទៀតតាមរយះការដាំស្មៅដោយខ្លួនឯង វាមានការលូតលាស់ខ្ពស់ មានប្រូតេអ៊ីនច្រើនជាងស្មៅធម្មជាតិ ហើយការធ្វើបែបនេះ អាចជួយកាត់បន្ថយពលកម្មជាងពីមុនរហូតដល់ ៧៥ ភាគរយ។
លោកចាន់ វីរៈ បានឲ្យដឹងបន្ថែមទៀតថា លោកបានរៀននិងដកស្រង់បច្ចេកទេសចិញ្ចឹមចៀមនេះនៅប្រទេសមួយចំនួនដូចជា ប្រទេសថៃ វៀតណាម ហ្វីលីពីន សីងហ្គាពួ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត ដើម្បីទាញយកបទពិសោធន៍ទាំងការចិញ្ចឹមសត្វ និងការងារកសិកម្ម។
លោកចាន់ វីរៈ បានសម្លឹងមើលទៅលើទីផ្សារនាពេលអនាគតថា «នៅប្រទេសកម្ពុជាគេនិយមបរិភោគសាច់គោច្រើន ជាងសាច់ចៀម ប៉ុន្តែនៅក្រៅប្រទេសវិញសាច់ចៀមមានតម្លៃថ្លៃជាង ដូច្នេះលោកជឿជាក់ថា នាពេលខាងមុខ ពលរដ្ឋកម្ពុជានឹងងាកមកបរិភោគសាច់ចៀមច្រើនដូចប្រទេសគេដែរ ដោយក្នុងនោះលោកបានលើកឡើងថា« ពីមុនមានតែមនុស្សចាស់ទេដែលអង្គុយញាំកាហ្វេ តែបច្ចុប្បន្ននេះសម្បូរទៅដោយយុវជនញាំកាហ្វេដែរ ដូច្នេះប្រទេសយើងនឹងវិវឌ្ឍទៅជាបន្តបន្ទាប់»។
លោកក៏មើលឃើញជោគជ័យពីការចិញ្ចឹមចៀម ហើយក៏មិនព្រួយបារម្ភលើទីផ្សារដែរ ដោកលើកហេតុផលថាសាច់គោគេអាចលក់ចំណេញ តែចៀមវិញចិញ្ចឹមក៏លឿន និងលក់ចំណេញជាងគោទៀត។
លោកក៏មិនភ្លេចអតិថិជនដែលបានជាវសាច់ចៀមពីកសិដ្ឋានរបស់លោកនិងបាននិយាយថា «សាច់ចៀមអូស្រ្តាលី ដែលធ្លាប់បានញាំ វាមិនឆ្ងាញ់ដូចចៀមដែលផលិតក្នុងស្រុកកសិដ្ឋានរបស់លោក» ដែលពាក្យទាំងអស់នេះបានធ្វើឲ្យលោកអាចជោគជ័យមកដល់ពេលបច្ចុប្បន្ននេះ។
ខណៈកសិដ្ឋានរបស់លោក វីរៈជាង ៣០ ហិកតា គ្រោងពង្រីបន្ថែមទៀត នាពេលខាងមុខម្ចាស់កសិដ្ឋានវ័យក្មេងរូបនេះ ក្រៅពីចិញ្ចឹមផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏សម្លឹងលទ្ធភាពពង្រីកនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ៕
អត្ថបទ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា