ព័ត៌មានអន្ដរជាតិ
UN មើលឃើញសញ្ញាថា ទីផ្សារស្បៀងអាហារសកល ចាប់ផ្តើមមានស្ថិរភាព ឡើងវិញហើយ
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នៅទីក្រុង Lvov ថា “យើងបានឃើញសញ្ញាថា ទីផ្សារស្បៀងអាហារពិភពលោក កំពុងចាប់ផ្តើមមានស្ថិរភាពឡើងវិញហើយ”។

លោក Guterres បន្ថែមថា លោកជាភាគីនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ហើយបានធ្វើការប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ដើម្បីធានាថា ស្បៀងអាហារនៅតែបន្តហូរទៅកាន់ទីផ្សារពិភពលោក។
យោងតាមលោក Guterres, “ចាប់តាំងពីថ្ងៃដំបូងមក ភាគីទាំងឡាយ បានធ្វើការប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ដើម្បីរក្សាលំហូរស្បៀងអាហារ។ ខ្ញុំសូមអំពាវនាវឲ្យដំណើរការនេះនៅតែបន្ត និងអំពាវនាវឲ្យពួកគេយកឈ្នះលើឧបសគ្គទាំងអស់ ដោយស្មារតីសម្របសម្រួល និងដោះស្រាយរាល់ការលំបាកជាអចិន្ត្រៃយ៍”។

អគ្គលេខាធិការ UN បានកត់សម្គាល់ថា តម្លៃស្រូវសាលីបានធ្លាក់ចុះ ៨% ចាប់តាំងពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បានឈានដល់ ហើយសន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានធ្លាក់ចុះ៩% ដែលជាការធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីឆ្នាំ ២០០៨មក។ ឥឡូវនេះ ទំនិញម្ហូបអាហារភាគច្រើន កំពុងជួញដូរក្នុងតម្លៃទាបជាងកម្រិតមុនសង្គ្រាម។

ប្រមុខ UN បានគូសបញ្ជាក់ថា “ក្នុងរយៈពេលមិនដល់មួយខែផង កប៉ាល់ចំនួន២១គ្រឿង បានចាកចេញពីកំពង់ផែអ៊ុយក្រែន ហើយកប៉ាល់ចំនួន១៥គ្រឿង បានចាកចេញពីទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ទៅអ៊ុយក្រែន ដើម្បីដាក់គ្រាប់ធញ្ញជាតិ និងការផ្គត់ផ្គង់ស្បៀងអាហារផ្សេងទៀត”។
លោកបន្តថា “ដូចដែលយើងនិយាយអ៊ីចឹង គ្រាប់ធញ្ញជាតិជាង ៥៦០ ០០០តោន និងស្បៀងអាហារផ្សេងទៀតដែលផលិតដោយកសិករអ៊ុយក្រែន កំពុងធ្វើដំណើរទៅកាន់ទីផ្សារជុំវិញពិភពលោក”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ មេ UN ប្រាប់គោលបំណងទៅ អ៊ុយក្រែន លើកនេះ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង