កីឡា
យោធិនជាង៥ពាន់ត្រៀមសម្តែងបើក-បិទស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣
កងកម្លាំងយោធិនប្រមាណ៥២៧០នាក់គ្រោងនឹងហ្វឹកហាត់ដើម្បីត្រៀមសម្តែងក្នុងពិធីបិទ និងបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានឲ្យដឹងថា ក្នុងកិច្ចប្រជុំព្រឹកមិញនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានសម្រេចដ៏ខ្ពង់ខ្ពស់ ក្នុងការអនុញ្ញ្ញាតឲ្យប្រមូលកម្លាំងយោធិនចំនួន ៥,២៧០នាក់សម្រាប់ជួយដល់កម្មវិធីផ្សេងៗ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមចូលរួមសម្ដែងអបអរពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា ការប្រើប្រាស់កម្លាំងយោធាគឺជាកម្លាំងរៀបរយ កម្លាំងមានវិន័យ កម្លាំងមានសណ្ដាប់ធ្នាប់ កម្លាំងមានបទបញ្ជាច្បាស់លាស់ កម្លាំងដែលមានសុខភាពល្អទាំងអស់នេះ គឺជាកម្លាំងពិត នៃការសម្ដែង និងការរៀបចំសម្រាប់ បូកជាមួយបច្ចេកវិទ្យាទំនើប និងទាន់សម័យបញ្ចូលគ្នា នោះនឹងទទួលបាននូវភាពអស្ចារ្យមួយ ដើម្បីកសាងកិត្តិយសកម្ពុជា អំឡុងពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ពិធីសំខាន់មាន៤ គឺពិធីបើក និងបទកីឡាស៊ីហ្គេម ព្រមទាំងពិធីបើក និងបិទអាស៊ានប៉ារ៉ាហ្គេម។ ពិធីទាំងអស់នេះ សុទ្ធតែជាពិធីពាក់ព័ន្ធទៅនឹងកេរ្ដិ៍ឈ្មោះ និងកិត្តិយសរបស់ប្រទេសជាម្ចាស់ផ្ទះ។
ចំនួនកម្លាំងយោធិនខាងលើនេះនៅមិនទាន់រាប់បញ្ចូលកម្លាំងជំនាញ និងស្ម័គ្រចិត្តជាច្រើនទៀត ដើម្បីផ្គុំជាកម្លាំងពិសេសមួយ ដូចជាកម្លាំងជំនាញសិល្បករ-សិល្បការិនី របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្លាំងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកម្លាំងផ្សេងៗទៀត ដើម្បីធានាបាននូវការសម្ដែងមួយដ៏អស្ចារ្យ និងទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕
អត្ថបទ៖ វីរបុត្រ
ប្រភព៖ Cambodia 2023
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ