ជីវិតកម្សាន្ដ
Thuy Tien នឹងបំពាក់មកុដឲ្យបវកញ្ញាជំនាន់ក្រោយណា ហ៊ាននិយាយត្រង់ៗលើឆាក
Nguyen Thuc Thuy Tien បាននិយាយថា នាងនឹងបំពាក់មកុដឲ្យបវកញ្ញាជំនាន់ក្រោយណា ជាមនុស្សស្រីដែលហ៊ានបញ្ចេញមតិត្រង់ៗលើឆាក ពោលគឺក្លាហាន ហើយសម្រស់គឺជារឿងមួយទៀត ដើម្បីក្លាយជាម្ចាស់មកុដ Miss Grand Vietnam 2022 ។
លេចមុខយ៉ាងត្រចះត្រចង់លើកម្រាលព្រំក្រហម ក្នុងសន្និសីទសារព័ត៌មានដើម្បីប្រកាសអំពីកាលវិភាគ និងការប្រលងសំលៀកបំពាក់ជាតិ ជាមួយនឹងរ៉ូបពណ៌ខ្មៅដ៏ប្រណិតរបស់អ្នករចនាឈ្មោះ Do Long បវរកញ្ញា Thuy Tien បានចែករំលែកចំពោះមតិយោបល់ផ្ទាល់ខ្លួនថា “ថ្ងៃនេះ Thuy Tien ពាក់រ៉ូបរបស់អ្នករចនា Do Long រ៉ូបនេះត្រូវបានជ្រើសរើសដោយ Eva.vn។ គាត់ និងក្រុមការងាររបស់គាត់ បានធ្វើការយ៉ាងរហ័ស ដើម្បីតាមដានព្រឹត្តិការណ៍នេះ។ ចំពោះការប្រគល់មកុដវិញឬអត់នោះ Tien មិនប្រាកដទេ ព្រោះ Do ជាអ្នកសម្រេច ប៉ុន្តែ Tien គិតថាទំនងជាងប្រគល់មកវិញ។ ពេលខ្លះខ្ញុំចង់ ប៉ុន្តែផ្នែកនេះអាស្រ័យលើ BTC ផងដែរ Tien គ្រាន់តែជាសមាជិកនៃគណៈវិនិច្ឆ័យប៉ុណ្ណោះ។ ទាក់ទងនឹងលក្ខណៈវិនិច្ឆ័យ ក្នុងការជ្រើសរើសបេក្ខភាព Tien ចង់ប្រាប់ Miss Grand International ដូចជាត្រូវការ សម្រស់ រាងកាយ ឆន្ទៈក្នុងការងារ ក្រៅពីនេះ Tien ក៏កំពុងស្វែងរកនារីដែលហ៊ានបញ្ចេញមតិផងដែរ។ Tien ចង់ឃើញមនុស្សស្រីបើកចិត្តនិយាយត្រង់ៗ ហើយពេលនាងនិយាយ គាត់ត្រូវតែចាប់អារម្មណ៍នឹងនាង នោះហើយជាអ្វីដែល Tien កំពុងស្វែងរកខ្លាំងបំផុតលើឆាក។
ម្ចាស់មកុដរូបនេះ ក៏បានបន្ថែមទាំងញញឹមទៀតថា “Tien មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានបេក្ខនារីខ្លាំងៗ ក៏ដូចជាបេក្ខនារីដែលនាងចូលចិត្តក្នុងកម្មវិធីផ្សេងៗ បង្ហាញខ្លួនក្នុងកម្មវិធី Miss Grand Vietnam លើកនេះ រំភើប និងអន្ទះសារចង់ឃើញតារាស្រីទាំងនោះ នឹងសម្តែងបែបណានៅឆាកប្រកួតនេះ។ សូមបេក្ខនារីផ្ញើពាក្យសុំឲ្យលឿនៗណា!”
គួរបញ្ជាក់ដែរថា អគ្គនាយករង Hoang Nhat Nam អនុប្រធានគណៈកម្មការប្រលង បានប្រកាសកាលវិភាគបវរកញ្ញា Miss Grand Vietnam នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ ដែលជាការប្រកួតជុំបឋមតាមអ៊ីនធឺណិត ខណៈវគ្គផ្ដាច់ព្រ័ត្រ នឹងបញ្ចប់នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងសាវតារ Nguyen Thuc Thuy Tien ហើយ ពិតជាសក្ដិសមគ្រងមកុដ Miss Grand International (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព