Connect with us

សេដ្ឋកិច្ច

ស្លា កំពុងមានទីផ្សារខ្ពស់ នាំចេញក្រៅផ្លូវការ​ទៅវៀតណាម ប្រហែល ៤០តោន ក្នុងមួយថ្ងៃ

បានផុស

នៅ

ត្បូងឃ្មុំៈ បច្ចុប្បន្ន ផ្លែស្លាខ្ចីមូលទ្រវែង កំពុងត្រូវប៉ាន់ឈ្មួញសម្រុកទិញដឹកចេញពីខេត្តត្បូងឃ្មុំ ទៅលក់នៅប្រទេសវៀត​ណាមក្នុងមួយថ្ងៃៗ មិនក្រោមពី៣០ទៅ៤០តោននោះទេ។ កសិករដាំដំណាំស្លា សព្វថ្ងៃស្រួលរកទីផ្សារមានឈ្មួញ​មកទទួលទិញដល់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ណុច សុខឃីម អាយុ៥២ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំគ្រួសារអ្នកស្រី តែងទិញស្លាពីបងប្អូនប្រជាពលរដ្ឋមកហាន់ធ្វើស្លាចំណិត ដែលក្នុង១គីឡូក្រាម ស្លាស្រស់តម្លៃ ១,២០០ រៀល ហើយពេលស្លាគ្រាមលក់ចេញបានតម្លៃ ២៧ ០០០រៀង ។ ឆ្នាំនេះស្លាថោកជាងឆ្នាំទៅ លក់បានតម្លៃ៣៥០០០រៀល ។ ក្នុងស្លាស្រស់៥០០គីឡូក្រាម ហាលគ្រាមចំណិតបានតែ៣៦គីឡូក្រាមតែប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់អ្នកស្រី សុខឃីម។

អ្នកស្រី បានបន្តថា មុខរបរនេះ អាចរកចំណូលបាន ៥ទៅ៦លានរៀល ក្នុង១ឆ្នាំៗ ដែលចំណូលនេះ សំខាន់សម្រាប់​ដោះស្រាយជីវភាពគ្រួសារ។ អ្នកស្រី សង្កត់ធ្ងន់ថា «បើកសិករយើងមានដីទំហំធំ​ដាំស្លាអាចទទួលបានចំណូលច្រើន និងរស់ស្រួលមែនទែន»។

 ចំណែកលោក ស៊ាន សឿន អាយុ៣០ឆ្នាំ រស់នៅភូមិចុងព្រែក ឃុំក្រែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានឲ្យដឹងដែរថា រាល់ថ្ងៃលោកប្រមូលទិញស្លាខ្ចីក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ យកមកលក់ឲ្យឈ្មួញកណ្តាល ក្នុង១គីឡូក្រាមបាន ២៧០០រៀល ខណៈទិញពីគល់ តម្លៃ ២០០០រៀល ។ លោកថា «ក្នុង១ថ្ងៃ ខ្ញុំអាចរកប្រាក់​ចំណូលបាន៤ទៅ៥ម៉ឺនរៀលដែរ ហើយក្រុមខ្ញុំដែលនាំគ្នាដើរទិញពីគ្រប់មូលដ្ឋានទាំង៣ខេត្ត មានគ្នាចំនួន២០នាក់ ទិញរាល់ថ្ងៃ អាចរកចំណូលបានតាមលទ្ធភាពរៀងៗខ្លួន»។

 ដូចគ្នានេះដែរ លោក ភិន វណ្ណៈ អាយុ២៨ឆ្នាំ រស់នៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានលើកឡើងថា លោកជាអ្នកទទួលទិញស្លាខ្ចី ក្នុង១គីឡូក្រាមតម្លៃពី៣០០០ ទៅ៤០០០រៀល ពោលលោកទិញតែប្រភេទ​ស្លាមូលទ្រវែងទេ។ ដោយឡែកស្លាមូល លោកមិនទិញទេ ព្រោះមិនមានទីផ្សារ ។ ក្នុង១ថ្ងៃៗ លោកអាចប្រមូល​ទិញបានពី៣ទៅ៤តោន ដឹកយកទៅលក់នៅប្រទេសវៀតណាម ។ លោកបញ្ជាក់ទៀតថា ឈ្មួញមានច្រើន រាល់ថ្ងៃស្លាដឹកទៅលក់នៅប្រទេសវៀតណាម មិនក្រោមពី៣០ ទៅ៤០តោននោះទេ។

សូមបញ្ជាក់ថា ផ្លែស្លាមានពីរប្រភេទ គឺប្រភេទផ្លែរាងមូលទ្រវែង និងប្រភេទផ្លែមូល ។  ពេលផ្លែ ចាស់ល្មមអាចហាន់​ជាចំណិតហាលឲ្យគ្រាម(ស្លាចំណិត) គុណប្រយោជន៍ ប្រជាពលរដ្ឋខ្មែរយើង ចាស់ៗតែងពិសារទាំងខ្ចី ទាំងចំណិត​ជាមួយម្លូរគ្រាន់កំដរមាត់ ពិសេសស្លាចំណិតគេអាចរៀបធ្វើជា ស្លាធម៌  មានលាយទៀន ធូប។ នៅក្នុងពិធីប្រពៃណី​ខ្មែរយើង មិនអាចអត់ស្លាបានឡើយ ហើយបច្ចុប្បន្នក៏នៅបន្តនិយមដែរ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម