Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកប្រតិបត្តិការត្រួតពិនិត្យ ការរស់នៅរបស់ជនបរទេស នៅកម្ពុជា

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ប្រកាសថា ក្រសួងមហាផ្ទៃ បានចាប់ផ្ដើមបើកប្រតិបត្តិការត្រួតពិនិត្យ ការរស់នៅជនបរទេសនៅកម្ពុជា លើកលែងតែមន្រ្តីទូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ ក្រុមការងារជំនាញអន្ដរក្រសួង-ស្ថាប័នទាំង ៦ និងក្រសួង-ស្ថាប័ន ជាសមាសជិក គ.ជ.ប.ជ ប្រចាំឆមាសទី ១ ឆ្នាំ ២០២២ នៅថ្ងៃទី ១៩ ខែសីហានេះ សម្តេចក្រឡាហោម ស ខេង បានបន្តថា ប្រតិបត្តិការនេះធ្វើឡើងនៅខេត្តកណ្ដាល និងខេត្តព្រះសីហនុ ហើយនឹងបន្ដធ្វើនៅបណ្ដាលខេត្តផ្សេងៗទៀត ផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានបន្តទៀតថា ការបើក​ប្រតិបត្តិការ​ត្រួតពិនិត្យ ការរស់នៅរបស់ជនបរទេសនេះ គឺដើម្បីលុបបំបាត់ការសង្ស័យ និងភាពចន្លោះប្រហោងចំពោះការជួញដូរមនុស្ស។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ក្រសួងការបរទេសអាមេរិក បានបង្ហាញឲ្យដឹងថា កម្ពុជា បានធ្លាក់ចូលក្នុងបញ្ជីខ្មៅ ឬចំណាត់ថ្នាក់កម្រិត ៣ ដែលមិនបានទប់ស្កាត់បទល្មើសជួញដូរមនុស្ស តាមស្តង់ដារជាអប្បរមា។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២២ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ៧៤ករណីធៀបនឹងឆមាសទី ១ ឆ្នាំ ២០២១ មានចំនួន ១៩៨ករណី ថយចុះចំនួន ១២៤ករណីស្មើនឹង ៦២,៦២% ឃាត់ខ្លួនជនសង្ស័យ បញ្ចូនទៅសាលាដំបូងចំនួន ៨៣នាក់ (ស្រី ៨នាក់) អនីតិជន ៧នាក់។

ក្នុងនោះ ជនសង្ស័យដែលជាជនបរទេសចំនួន ១២នាក់ មាន ៤សញ្ជាតិ គឺជនជាតិចិន ៩នាក់, ជនជាតិថៃ ១នាក់, វៀតណាម ១នាក់ និងជនជាតិបង់ក្លាដេស ១នាក់។ ដោយឡែកសង្គ្រោះជនរងគ្រោះចំនួន ១៥៦នាក់ (ស្រី ១០៥នាក់) ក្នុងនោះ អាយុក្រោម ១៥ឆ្នាំ ៦០នាក់ អាយុ ១៥-១៧ឆ្នាំ ១៣នាក់ និងអាយុពី ១៨ឆ្នាំឡើង ៨៣នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៦នាក់ និងប្រគល់ឲ្យគ្រួសារ ១៥០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១៧ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច៣០ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ៥៦ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

Sokha Hotels

ព័ត៌មានពេញនិយម