Connect with us

ព័ត៌មានជាតិ

ប្រកាស​ចូលកាន់តំណែង​អភិបាលខណ្ឌថ្មី​ចំនួន៣រូប និង៥រូបទៀត​ត្រូវបានផ្លាស់​ប្តូរពីខណ្ឌ​មួយទៅ​ខណ្ឌមួយទៀត

បានផុស

នៅ

អភិបាលនៃគណៈអភិបាលខណ្ឌចំនួន៣រូបត្រូវបានតែងតាំងថ្មី និង៥រូបទៀតត្រូវបានផ្លាស់ប្តូរ ពីខណ្ឌមួយទៅជាអភិបាលខណ្ឌមួយទៀត ដែលពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចនេះ ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីដែលត្រូវតែងតាំងជាអភិបាលខណ្ឌថ្មី៣រូបនេះរួមមាន៖ ទី១ លោក សក់ ច័ន្ទកញ្ញារិទ្ធ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌសែនសុខទៅជាអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទី២ លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌកំបូលមកជាអភិបាលនៃគណៈអភិបាលខណ្ឌចំការមន។ ទី៣ លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ពីអភិបាលរងខណ្ឌព្រែកព្នៅមកជាអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ។

ចំពោះ០៥រូប ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលខណ្ឌមួយទៅអភិបាលខណ្ឌមួយទៀតនេះ រួមមាន ទី១ លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ។

ទី២លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ។ ទី៣លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង។

ទី៤ លោក លីម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ។ ទី៥ លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មក។ ចំណែកលោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌ មានជ័យ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចអាជ្ញាធរមន្ត្រីរាជការទាំងអស់ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ មានឆន្ទៈស្រួចស្រាល យកអស់កម្លាំងកាយចិត្តព្រមទាំងប្រាជ្ញាស្មារតីក្នុងការបំពេញតួនាទីភារកិច្ចការពារជាតិមាតុភូមិ រក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនសង្គមជាតិនិងសណ្តាប់​ធ្នាប់របៀបរៀបរយសាធារណៈជាមួយនឹងការផ្ដល់នូវការអភិវឌ្ឍ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៣ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម