Connect with us

ព័ត៌មានជាតិ

តើមានការសិក្សាភាសាខ្មែរ នៅប្រទេសវៀតណាមឬទេ?

បានផុស

នៅ

បណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នៅប្រទេសវៀតណាម មានការសិក្សាភាសាខ្មែរដែរ។ ការលើកឡើងនេះ ធ្វើនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះ មានដេប៉ាតឺម៉ង់សិក្សាវៀតណាមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការបង្រៀនភាសាខ្មែរនៅវៀតណាម មាននៅវៀតណាមមានសាកលវិទ្យាល័យនៅភាគខាងត្បូង នៃប្រទេសវៀតណាម ហើយនៅតាមខេត្តមួយចំនួននៅប្រទេសវៀតណាម ក៏មានកន្លែង ឬមជ្ឈមណ្ឌលខ្លះ បើកបង្រៀនភាសាខ្មែរដែរ ដោយសារមានពលរដ្ឋដើមកំណើតខ្មែររស់នៅតំបន់នោះ ដែលពួកគាត់នៅតែរក្សាប្រពៃណី ទំនៀមទម្លាប់ និងភាសាខ្មែរដដែល។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា ការបើកថ្នាក់ភាសាវៀតណាមនេះ មិនមែនដោយសារសំណើ ឬសំណូមពរខាងណា ឬភាគីវៀតណាមមិនអាចបង្គាប់បញ្ជាកម្ពុជាឱ្យធ្វើអ្វីមួយទេ ដោយសារតម្រូវការរបស់កម្ពុជា ក្នុងនាមជាប្រទេសអាស៊ាន ការផ្លាស់ប្ដូរការសិក្សា និងមានកំណើនអ្នកវិនិយោគវៀតណាមធ្វើវិនិយោគច្រើននៅកម្ពុជា។

លោកបញ្ជាក់ថា ការសិក្សានេះ មិនតម្រូវឱ្យសិស្សនិស្សិតកម្ពុជាចូលរៀនទេ ហើយសូមកុំយល់ច្រឡំថាមានការបញ្ចូលភាសាវៀតណាមទៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺអ្នកសិក្សាត្រូវប្រឡងជ្រើសរើស និងបង់ថ្លៃ សម្រាប់និស្សិតកម្ពុជាត្រូវទៅសិក្សានៅប្រទេសវៀតណាម ឬអ្នកចង់ធ្វើជាអ្នកបកប្រែភាសាវៀតណាម និងធ្វើការជាមួយក្រុមហ៊ុនវៀតណាម នៅតំបន់សេដ្ឋកិច្ចពិសេសជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺមានកម្មវិធីបរិញ្ញាបត្រភាសាបរទេស ដូចជា បរិញ្ញាបត្រភាសាអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ និងថៃ។ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (វ.ស.ន.ប) មានដេប៉ាតឺម៉ង់ ចំនួន ៤ រួមមាន ទី១ ដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ ដែលមានមុខជំនាញទំនាក់ទំនងអន្តរជាតិ និងមុខជំនាញកិច្ចការអន្តរជាតិ, ទី២ ដេប៉ាតឺម៉ង់សេដ្ឋកិច្ចអន្តរជាតិ ដែលមានមុខជំនាញសេដ្ឋកិច្ចអន្តរជាតិ មុខជំនាញសេដ្ឋកិច្ចឌីជីថល មុខជំនាញសេដ្ឋកិច្ចគ្រប់គ្រង មុខជំនាញសេដ្ឋកិច្ចវិភាគនិងគ្រប់គ្រងហានិភ័យ និងមុខជំនាញសេដ្ឋកិច្ចនយោបាយអន្តរជាតិ។ ទី៣ ដេប៉ាតឺម៉ង់ គឺដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ និងគោលនយោបាយសាធារណៈ ដែលមានមុខជំនាញវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ និងមុខជំនាញគោលនយោបាយសាធារណៈ។ ទី៤ ដេប៉ាតឺម៉ង់ គឺសិក្សាវៀតណាម ដែលមានមុខជំនាញសិក្សាវៀតណាម មុខជំនាញការបកប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច។ ក្រៅពីនេះ ក្នុងវិទ្យាស្ថាននេះ ក៏មានបង្កើតមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍, មជ្ឈមណ្ឌលខេមរសិក្សា និងមជ្ឈមណ្ឌលកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អភិបាលរាជធានី ណែនាំ មន្ទីរជំនាញ សិក្សាបន្ថែម និងជំរុញការស្ដារប្រឡាយ ដើម្បីរំដោះទឹកកុំឱ្យលិចលង់នារដូវវស្សា

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្តេចធិបតី ឱ្យសហព័ន្ធស្រូវអង្ករចាប់ដៃជាមួយភាគីពាក់ព័ន្ធ បង្រៀនជំនាញបច្ចេកទេសដល់កសិករ ដើម្បីបង្កើនទិន្នផល

ជីវិតកម្សាន្ដ២២ នាទីutes មុន

ប៉ូលិសរកឃើញតួសម្ដែងរឿង «Ip Man» ក្រោយធ្លាយដល់តំបន់ជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា

ជីវិតកម្សាន្ដ២៣ នាទីutes មុន

សួស វីហ្សា រង់ចាំសំណងជិត ៦ពាន់ដុល្លារ ពីបុគ្គលិកបំពានទំនុកចិត្ត បន្ទាប់ពីធ្វេីកិច្ចសន្យា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៧ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម