ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ ការសិក្សាភាសាវៀតណាមមិនមានការបង្ខិតបង្ខំ រៀនតាមតម្រូវការ
លោក បណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា មិនមានការតម្រូវ ឬបង្ខិតបង្ខំឱ្យសិស្សនិស្សិតចូលសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនោះទេ ពោលគឺការបើកថ្នាក់បង្រៀនភាសាវៀតណាមនេះ តម្រូវឱ្យនិស្សិតត្រូវប្រឡងចូល និងត្រូវបង់លុយទើបអាចចូលរៀនបាន។
នៅក្នុងសន្និសិទសារព័ត៌មាន ស្ដីពី ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះមានដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅថ្ងៃទី១៩ សីហា នៅទីស្ដីការក្រសួង លោករដ្ឋមន្ត្រីបានបន្តថា៖ “សូមសាធារណមតិកុំឱ្យមានការយល់ច្រឡំថា ការបើកបង្រៀនភាសាវៀតណាមនេះបង្រៀនដោយឥតគិតថ្លៃ គឺការរៀនដោយបង់លុយ ហើយទៅតាមតម្រូវការ ដោយមិនមានការបង្ខិតបង្ខំឡើយ បើអត់មានអ្នកចុះឈ្មោះចូលរៀន ក៏មានអាចដំណើរការបានដែរ។ ម្យ៉ាងទៀតអ្នកដែលចង់ចូលរៀនត្រូវប្រឡងចូល មិនមែនចេះតែឱ្យរៀននោះទេ”។
លោករដ្ឋមន្ត្រីបានឱ្យដឹងបន្ថែមថា៖ “ខ្ញុំយល់ពីការព្រួយបារម្ភរបស់សាធារណមតិ។ ដូច្នេះហើយបានជាក្រសួងចាំបាច់ត្រូវរៀបចំសន្និសីទសារព័ត៌មាននេះឡើងដើម្បីបញ្ជាក់ដល់ពួកគាត់ឱ្យបានជ្រាបកាន់តែច្បាស់ថា ការបង្កើតដេប៉ាតឺម៉ងភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ គឺបង្រៀនដោយបង់លុយ ហើយមិនមែនបញ្ចូលទៅក្នុងកម្មវិធីសិក្សាទេ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់សម្រាប់និស្សិតដែលត្រូវទៅបន្តការសិក្សា ក៏ដូចជាការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិផងដែរ”។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ការបើកថ្នាក់បង្រៀនភាសាវៀតណាមនេះក៏ជាការឆ្លើយតបទៅនឹងតម្រូវការរបស់និស្សិតខ្លះទទួលបានអាហារូបករណ៍ទៅសិក្សានៅវៀតណាម ត្រូវចេះភាសាវៀតណាម។ ដូចនេះបើមានការបង្រៀនភាសាវៀតណាម ងាយស្រួលឱ្យពួកគាត់រៀនរយៈពេលខ្លីដើម្បីបានបន្តការសិក្សានៅវៀតណាម តែត្រូវបង់លុយ។
លោករដ្ឋមន្ត្រីបានបន្តឱ្យដឹងទៀតថា មួយវិញទៀតស្របពេលដែលមានការវិនិយោគច្រើនពីប្រទេសវៀតណាម។ ដូចនេះមានតម្រូវការជ្រើសរើសបុគ្គលិកបម្រើការងារនៅតាមក្រមហ៊ុនានា ពិសេសនៅតាមតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀងដែលត្រូវការអ្នកចេះភាសាវៀតណាមដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។
លោករដ្ឋមន្ត្រីបានបន្ថែមថា មិនមែនតែបង្កើតដេប៉ាតឺម៉ងភាសាវៀតណាម ចិន និងថៃទេ ពេលអនាគតបើមានតម្រូវការក្រសួងនឹងបង្កើតដេប៉ាន់តឺម៉ង់ភាសាផ្សេងៗទៀតនៅតំបន់អាស៊ាន ព្រោះថាបើចេះភាសាបណ្តាប្រទេសទាំងនោះ វានឹងមានភាពងាយស្រួលក្នុងការទំនាក់ទំនងការងារ និងការទូតផងដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ