ព័ត៌មានជាតិ
អភិបាលរងខេត្តចុះពិនិត្យស្ថានភាពបង្គោលព្រំដែនកម្ពុជា-វៀតណាម ដែលប្រឈមនឹងការបាក់ស្រុត
មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក សាយ ម៉េងគីម អភិបាលខេត្តស្តីទី បានដឹកនាំកងកម្លាំង មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក បានចុះពិនិត្យមើលស្ថានភាពបង្គោលព្រំដែនលេខ៦០/៣៨ (១) និងធ្វើការសាងសង់ច្រាំងនៅទីតាំងបង្គោលឡើងវិញ ដើម្បីការពារបាក់ច្រាំងបន្តទៀត ដែលនឹងធ្វើឲ្យបង្គោលព្រំដែនដួលរលំធ្លាក់ចូលទឹក រវាងព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងស្រុកកែវសីមា ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

លោក សាយ ម៉េងគីម អភិបាលខេត្តស្តីទី បានឲ្យដឹងថា ដោយមានការណែនាំពីលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដើម្បីឲ្យក្រុមការងារចុះពិនិត្យស្ថានភាពបង្គោលព្រំដែន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក្នុងនោះ មានបង្គោលព្រំដែនលេខ៦០/៣៨ (១) ដែលហូរច្រោះបាក់ស្រុតដីនៅជិតបង្គោល ដើម្បីធ្វើយ៉ាងណា ឲ្យមន្ត្រីជំនាញ សហការជាមួយកងកម្លាំង ក្នុងការរៀបចំសាងសង់ និងលុបច្រាំងនៅទីតាំងបង្គោលឡើងវិញ ដើម្បីការពារបាក់ច្រាំងបន្តទៀត។

ទន្ទឹមនិងនោះ លោកក៏បានណែនាំដល់កងកម្លាំងដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា- វៀតណាម ត្រូវបន្តចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនានា ការពារសន្តិសុខសណ្ដាប់ធ្នាប់ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ។

លោក សាយ ម៉េងគីម ក៏បានណែនាំបន្ថែមទៀតដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ព្រោះរដូវនេះ ជារដូវវស្សា នឹងត្រូវចេះរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីចៀសផុតពីជំងឺតម្កាត់ផ្សេងៗ ជាពិសេស ត្រូវបន្តចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩៕
ដោយ ៖ វុទ្ធឦសាន








-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត