Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ម៉ូតូរត់ពន្ធឆ្លងដែនជិត២០គ្រឿង នៅរបៀងព្រំដែនកម្ពុជា ថៃ

បានផុស

នៅ

ម៉ូតូស៊ែរីថ្មីៗចំនួន១៩គ្រឿងបម្រុងឆ្លងដែនចូលមកកម្ពុជា តាមច្រករបៀងដែលជារបស់ឈ្មួញដុះស្លែក្នុងស្រុកសំពៅលូន ត្រូវបានទាហានឈុតខ្មៅថៃស្ទាក់ចាប់បានទាំងអស់ ខណ:ដែលមានក្រុមយុវជនខ្មែរ​មួយក្រុម​កំពុងដើរ​ដឹកស្ងាត់ៗចេញពីជាយភូមិមួយកន្លែងក្បែព្រំដែនថៃ-កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការដែលធ្វើឡើងដោយកម្លាំងតម្រួតព្រំដែនលោស១២ សហការជាមួយទាហានឈុតខ្មៅក្នុងកងរយលេខ១២០១ បានប្រព្រឹត្តទៅកាលពីវេលាកណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ៨ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

យោងតាមការផ្សាយរបស់គេហទំព័រក្នុងប្រទេសថៃ បានបញ្ជាក់ថា នៅមុនកិច្ចប្រតិបត្តិការកម្លាំងបានសង្គេតឃើញយុវជនខ្មែរមួយក្រុមបាននាំគ្នាដើរដឹកម៉ូតូម្នាក់មួយគ្រឿងដោយមិនហ៊ានបញ្ឆេះទេ ខ្លាចឮសម្លេង ដោយពួកគេបានដឹកតាមផ្លូវលំក្នុងចម្ការឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា។

ក្រោយពីសមត្ថកិច្ចបង្ហាញខ្លួន ក្រុមយុវជនទាំងនោះនាំគ្នារត់គេចទៅគ្រប់ទិសទីដោយនាំគ្នាផ្តួលម៉ូតូទុកចោលតែម្តង។ ក្រោពេលត្រួតពិនិត្យ គឺមានម៉ូតូម៉ាក HONDA SCOOPY ចំនួន ១៦គ្រឿង ម៉ាក YAMAHA AEROX ចំនួន១គ្រឿង ម៉ាក YAMAHA M-SLAZ ចំនួន១គ្រឿង និងម៉ាក HONDA CLICK ចំនួន១គ្រឿង សរុបមានចំនួន១៩គ្រឿង ។

បច្ចុប្បន្នសមត្ថកិច្ចថៃបានប្រគល់ម៉ូតូទាំងអស់អោយទៅអង្គភាពជំនាញហើយដើម្បីមានវិធានការស្រាវជ្រាវរកម្ចាស់ដែលជាមេឈ្មួញរត់ពន្ធម៉ូតូឆ្លងដែននេះ ក្នុងការអនុវត្តតាមផ្លូវច្បាប់ ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម