Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារស្នើក្រសួងស្ថាប័នពាក់ព័ន្ធជួយគាំទ្រដល់ជនមានពិការភាពឱ្យទទួលបានមុខរបរនិងការងារសមរម្យ

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធអ្នក​តាក់​តែងគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ឱកាស និងកា​រ​គាំទ្រ​ដល់ជនមានពិការភាពឱ្យទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងឱកាសទទួលបានមុខរបរ និងការងារសមរម្យ តាមរយៈការវិនិយោគការរួមចំណែក ការសម្របសម្រួល និងការបង្កើតការងារជូនដល់ជនទាំងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសព្រឹត្តិការណ៍ “ជិះកង់ ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់ជនមានពិការភាព”នៅព្រឹកថ្ងៃទី២០​សីហានេះ លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី១២
ខែសីហា ជាទិវាយុវជនអន្តរជាតិដើម្បីអបអរសាទរនូវសារៈសំខាន់នៃតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច។ ជាការពិតណាស់កម្ពុជា គឺជាប្រទេសដែលសំបូរទៅដោយយុវជន ពោលគឺប្រជាពលរដ្ឋជាង ៥០% មានអាយុក្រោម៣០ឆ្នាំ។

លោករដ្ឋមន្ត្រីជឿជាក់ថា យុវជនទាំងនោះ គឺជាចលករកម្លាំងពលកម្មដ៏មានសក្តានុពលឆ្លើយតបទៅតម្រូវការទីផ្សារការងារ​នាពេលបច្ចុប្បន្ននិងថ្ងៃអនាគត និងជ្រោងកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើនបន្ថែមទៀតតាមរយៈការ​ទទួលបាននូវការបណ្តុះបណ្តាលជំនាញមួយប្រកបដោយគុណភាពនិងត្រឹមត្រូវ។ លោករដ្ឋមន្ត្រីបានបន្តថា « ដូចនេះ យើងទាំងអស់គ្នា ពោលគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធី DEY II ក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់កំពុង​ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជុំវិញកត្តាមុខរបរ និងការងាររបស់យុវជនដើម្បីបង្កើនឱកាសការងារ និងទទួលបានជីវភាពរស់នៅ និងអនាគតកាន់តែប្រសើរដល់យុវជន ជាពិសេសជនមានពិការភាពផងដែរ»។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមជិះកង់ប្រមាណ៦០០នាក់ ចាប់ផ្តើមចេញដំណើរពីទីក្រុងកោះពេជ្រ ដោយមានចំងាយផ្លូវ ៣៥គីឡូម៉ែត្រ២០គីឡូម៉ែត្រ និង១គីឡូម៉ែត្រសម្រាប់ជនពិការ។

លោកបណ្ឌិត អ៊ិត សំហេង បានចូលរួមជិះកង់ក្នុងចំងាយផ្លូវ១គីឡូម៉ែត្រជាមួយជនពិការដែរ។ លោករដ្ឋមន្ត្រីសង្ឃឹមថា
អ្នកចូលរួមទាំងអស់គ្នាពិតជាទទួលបាននូវភាពសប្បាយរីករាយពីការជិះកង់ជាពិសេសឆ្លុះបញ្ជាំងពីគុណតម្លៃនៃសាមគ្គីភាពដែលធ្វើឱ្យយើងអាចជំនះរាល់ឧបសគ្គនៅចំពោះមុខដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នដោយមិនទុកនរណាម្នាក់ចោលឡើយ។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រជាជាតិ រួមមាន ILO UNESCO UNICEF និង UNIDO ដែលបានចូលរួមអនុវត្តកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជាដំណាក់កាលទី ២ (ដែលហៅកាត់ថា DEY II) និងអង្គការភ្លែនអន្តរជាតិកម្ពុជាផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៨ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

Sokha Hotels

ព័ត៌មានពេញនិយម