ព័ត៌មានអន្ដរជាតិ
លោក មីន អ៊ុងឡាំង៖ លោកស្រី អ៊ុងសាន ស៊ូជី អាចវិលត្រឡប់ទៅផ្ទះ ក្រោយសាលក្រមបញ្ចប់
មេដឹកនាំយោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសុក្រទី១៩ខែសីហាថា លោកនឹងពិចារណាអនុញ្ញាតឲ្យ លោកស្រី អ៊ុងសាន ស៊ូជី ផ្ទេរពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះវិញ បន្ទាប់ពីសាលក្រមក្នុងសំណុំរឿងមួយចំនួនប្រឆាំងនឹងលោកស្រី ត្រូវបានបញ្ចប់។
កងទ័ពនិយាយថា លោកស្រី ស៊ូជី ដែលត្រូវបានបណ្តេញចេញនៅក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំមុន ត្រូវបានផ្ទេរទៅពន្ធនាគារក្នុងរដ្ឋធានី Naypyitaw កាលពីមិថុនា។
ម្ចាស់ជយលាភីពានរង្វាន់ណូបែល និងនិមិត្តរូបលទ្ធិប្រជាធិបតេយ្យ អាយុ៧៧ឆ្នាំរូបនេះ បានចំណាយពេលប្រហែលពាក់កណ្តាលនៃរយៈពេលបីទសវត្សរ៍ចុងក្រោយ ក្រោមការឃុំខ្លួនក្នុងផ្ទះ។
ចាប់តាំងពីរដ្ឋប្រហារមក លោកស្រី ស៊ូជី បានរងការចោទប្រកាន់ពីបទល្មើសយ៉ាងតិច ១៨ ចាប់ពីអំពើពុករលួយ រហូតដល់ការរំលោភការបោះឆ្នោត ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំរួចមកហើយ។ យ៉ាងណាក្តី លោកស្រីបានហៅការចោទប្រកាន់ទាំងនេះថាមិនសមហេតុផល ហើយបដិសេធរាល់ការចោទប្រកាន់លើរូបគាត់។
សុន្ទរកថាជាលាយលក្ខណ៍អក្សររបស់ប្រមុខរដ្ឋាភិបាលលោក មីន អ៊ុងឡាំង បានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណើរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ ហើយបានស្នើសុំឲ្យលោកស្រី ស៊ូជី អនុញ្ញាតត្រឡប់ទៅផ្ទះវិញ។
លោក មីន អ៊ុងឡាំង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំនឹងពិចារណាលើបញ្ហានេះបន្ទាប់ពីសាលក្រមត្រូវបានបញ្ចប់។ យើងមិនបានដាក់ការចោទប្រកាន់ខ្លាំងលើលោកស្រីទេ ហើយបានបង្ហាញការអាណិតអាសូរ ទោះបីជាយើងអាចធ្វើបានច្រើនជាងនេះក៏ដោយ”។
គួរបញ្ជាក់ថា លោកស្រី ស៊ូជី ដែលជាកូនស្រីរបស់វីរបុរសឯករាជ្យមីយ៉ាន់ម៉ា ត្រូវបានឃុំខ្លួនក្នុងផ្ទះជាលើកដំបូងនៅឆ្នាំ១៩៨៩ បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងការគ្រប់គ្រងដោយយោធាអស់រយៈពេលជាច្រើនទសវត្សរ៍។ នៅឆ្នាំ១៩៩១ លោកស្រីបានឈ្នះពានរង្វាន់ណូបែលសន្តិភាព សម្រាប់ការធ្វើយុទ្ធនាការដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយត្រូវបានដោះលែងទាំងស្រុងពីការឃុំខ្លួនក្នុងផ្ទះនៅឆ្នាំ២០១០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ យោធា មី យ៉ាន់ ម៉ា ប្រតិកម្មខ្លាំងៗលើ អាស៊ាន បន្ទាប់ ពី ត្រូវ រារាំង មិនឲ្យ ប្រជុំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា