Connect with us

សន្តិសុខសង្គម

នាយដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ឃាត់ខ្លួនយុវជនម្នាក់​ករណី​បង្កើតហ៊្វេសបុកក្លែងក្លាយ​ទទួលកុម្ម៉ង់សម្លាប់មនុស្ស

បានផុស

នៅ

ភ្នំពេញ ៖ កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដោយ​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ឈ្មោះ “​ម៉ា​ណា ប្រ​ទេព​ស៊ីន​” ហើយ​បានដាក់ Intro ថា មាន​ទទួល​កុម្ម៉ង់​សម្លាប់​មនុស្ស the wing of a devil​។ ជនសង្ស័យ​រូបនេះ​ក៏បាន​បង្ហោះ​ខ្លឹមសារ​ថា បាញ់​លេង​សោះ​ងាប់​មែនទែន និង​បាន​បង្ហោះ​លក់​ប៊ិច​កាំភ្លើង ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។

ប្រតិបត្តិការ​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២២ ដោយមាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដោយមាន​ការអនុញ្ញាត​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ី​ណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វុ​ធ សុ​ម៉ា​ណា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​រាជធានី​ភ្នំពេញ​។

ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ កម្លាំង​សមត្ថកិច្ច​បាន​រៀបចំ​កសាង​សំណុំ​ឯកសារ​នីតិវិធី ហើយ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៨ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម