ព័ត៌មានអន្ដរជាតិ
ផ្ទុះរថយន្តសម្លាប់កូនស្រីមនុស្សជំនិតរបស់លោក ពូទីន (មានវីដេអូ)
ការផ្ទុះដ៏ខ្លាំងមួយបានដុតកម្ទេចរថយន្តមួយគ្រឿងនៅជិតទីក្រុងមូស្គូកាលពីយប់ថ្ងៃសៅរ៍ និងបានសម្លាប់អ្នកបើកបរឈ្មោះ Darya Dugina ដែលគេស្គាល់ថាជាកូនស្រីរបស់អ្នកវិភាគនយោបាយរុស្ស៊ីលោក Alexander Dugin ជាមនុស្សជំនិត និងជាទីប្រឹក្សាជើងចាស់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវហាយវេមួយកន្លែងចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងមូស្គូនៅម៉ោង ២១ និង ៣៥ នាទី ។ យោងតាមរូបថត និងវីដេអូពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលគេស្គាល់ថាម៉ាក Land Cruiser Prado បានឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ ។
ភ្នាក់ងារសង្គ្រោះបន្ទាន់បាននិយាយថា មានមនុស្សម្នាក់នៅក្នុងរថយន្ត ហើយបានស្លាប់ភ្លាមៗ បន្ទាប់ពីការផ្ទុះ ខណៈសាកសពត្រូវបានគេរាយការណ៍ថា ឆេះរោលសឹងតែមើលមិនស្គាល់ ប៉ុន្តែបណ្តាញ Telegram និងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីជាច្រើនបានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ Darya Dugina អាយុ ៣០ឆ្នាំ ខណៈក្រោយមកឪពុករបស់នាងក៏ត្រូវបានគេប្រទះឃើញនៅកន្លែងកើតហេតុភ្លាមៗផងដែរ ។
ដោយឡែកសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា គ្រឿងផ្ទុះកែច្នៃដោយខ្លួនឯងអាចជាប់ពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែអ្នកស៊ើបអង្កេតមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការផ្ទុះ ឬមូលហេតុណាមួយចំពោះគ្រោះថ្នាក់នេះនៅឡើយទេ ។
គួរបញ្ជាក់ថា នាង Darya Dugina ដែលជាអ្នកអត្ថាធិប្បាយនយោបាយរបស់ប្រទេសរុស្ស៊ីក៏ត្រូវបានបញ្ចូលក្នុងបញ្ជីទណ្ឌកម្មរបស់ចក្រភពអង់គ្លេសក្នុងខែកក្កដាពាក់ព័ន្ធនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈលោក Alexander Dugin ក៏ជាប់ទណ្ឌកម្មពីសំណាក់ EU, សហរដ្ឋអាមេរិក និងកាណាដាក្នុងឆ្នាំ ២០១៤ និង ២០១៥ ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក Xi Jinping សុំឲ្យប្រធានាធិបតី អាមេរិក រារាំងលោកស្រី Pelosi មកតៃវ៉ាន់ តែលោក Biden បដិសេធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត