Connect with us

កីឡា

ក្លិបតំណាងកម្ពុជា កំពុងត្រៀមខ្លួនប្រកួតពាន​ក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន នៅថៃ

បានផុស

នៅ

ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២១ (Tiger 2021) ដែលឈ្មោះដើម ឌឺប្លូរវើរីស (The Blue Warriors) ក្រោមមកបានប្រកាសផ្លាស់ប្តូរឈ្មោះជាផ្លូវការទៅជា ដោនថោនស្បត (Down Town Sport) វិញនោះ នឹងត្រៀមតំណាងកម្ពុជា ប្រកួតពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន (AFF Futsal Cup 2022) នៅថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពានរង្វាន់នេះ គ្រោងនឹងចាប់ផ្ដើមនៅខែកញ្ញា ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តនគររាជសីមា ដោយមានក្រុមចំនួន ៧ចូលរួម។

ក្រុមទាំង៧នោះរួមមាន Hongyen Thakam របស់ថៃ, Sahako FC របស់វៀតណាម, Mac Selangor របស់ម៉ាឡេស៊ី, MS ABDB របស់ព្រុយណេ, Bintang Timur Surabaya របស់ឥណ្ឌូនេស៊ី និង Ramelau FC របស់ទីម័រខាងកើត។ ដោយឡែកក្រុមរបស់ប្រទេសមីយ៉ាន់ម៉ា, ឡាវ, សិង្ហបុរី និងហ្វីលីពីន មិនមានតំណាងចូលរួមឡើយ។

គួររំលឹកថា ដោនថោនស្បត ធ្លាប់តំណាងកម្ពុជា ទៅចូលរួមពានរង្វាន់ដដែលខាងលើកាលពីឆ្នាំ២០១៩ ពេលនោះបញ្ចប់​ទៅដោយឈរនៅលេខ៤ ដែលជាកំណត់ត្រាល្អបំផុតមិនធ្លាប់មានសម្រាប់បាល់ទាត់​ក្លិបហ្វូតសាលកម្ពុជា បានឡើង​ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាប់តាំងពីចូលរួមលើកដំបូង នៅឆ្នាំ២០១៨ (កាលនោះ ក្លិបកំចាយមារ តំណាង​កម្ពុជា)។

ដោនថោន ពេលនោះស្ថិតនៅពូល B ជាមួយ MIU របស់មីយ៉ាន់ម៉ា និង Melaka United របស់ម៉ាឡេស៊ី ជាលទ្ធផលប្រកួតដំបូងបានឈ្នះ Melaka United ៥-៤ ប្រកួតទី២ បានចាញ់ MIU ៩-៣ តែក៏នៅ​បានកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួប PTT Chonburi Bluewave របស់ថៃ ប៉ុន្តែចាញ់ធ្ងន់ដៃ ១៧-០ រួចក៏ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជួប MIU ជាថ្មី បន្តចាញ់ ៩-៥ បានត្រឹមចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់។

សូមបញ្ជាក់ថា ក្រុមចុងក្រោយដែលតំណាងកម្ពុជា ក្នុងពាននេះ គឺក្រុមមហាហង្ស ប្រកួតក្នុងឆ្នាំ២០២១ ក្រោយវិបត្តកូវីដ-១៩ បានធូរស្រាល៕ អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម