ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន តាំងបង្ហាញខ្មោចរថក្រោះ រុស្ស៊ី ពេញទីក្រុងកៀវ មុនថ្ងៃឯករាជ្យ (មានវីដេអូ)
អ៊ុយក្រែនបានដាក់តាំងបង្ហាញខ្មោចរថក្រោះយោធារុស្ស៊ីក្នុងទីក្រុងកៀវ មុនថ្ងៃឯករាជ្យរបស់ខ្លួននៅថ្ងៃពុធ ក្រោយប្រកាសឯករាជ្យពីសហភាពសូវៀតនៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ១៩៩១ ។

រថពាសដែកយោធារុស្ស៊ីជាង ៥០ គ្រឿង រួមទាំងខ្មោចរថក្រោះមួយចំនួនដែលឆេះខ្លោចត្រូវបានដាក់តម្រង់ជួរចម្ងាយ ៧០០ ម៉ែត្រតាមបណ្តោយមហាវិថីក្បែរទីលានឯករាជ្យ ហើយក៏មានមនុស្សម្នាជាច្រើនបានមកមើលការដាក់តាំងបង្ហាញនេះ ខណៈភ្ញៀវខ្លះបានឡើងលើសម្ភារៈយោធា និងថតរូបផងដែរ ។
ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ដែលបានមកជាមួយក្រុមគ្រួសាររបស់នាងបាននិយាយថា ខណៈដែលជនស៊ីវិលត្រូវបានសម្លាប់ ក៏ដូចជា រថក្រោះត្រូវបានបំផ្លាញនៅក្នុងសង្រ្គាមនោះ វាបង្ហាញថា កងកម្លាំងអ៊ុយក្រែនខ្លាំងប៉ុណ្ណា ហើយវាបង្ហាញយ៉ាងច្បាស់ទៀតថា អ៊ុយក្រែននឹងយកឈ្នះលើរុស្ស៊ី ។

ចំណែកបុរសម្នាក់ដែលបានមកទស្សនាការដាក់តាំងបង្ហាញជាមួយកូនប្រុសអាយុ ៥ ឆ្នាំរបស់គាត់បាននិយាយថា រថក្រោះមើលទៅគួរឲ្យខ្លាច ប៉ុន្តែសម្ភារៈយោធាទាំងនេះធ្វើឲ្យគាត់មានមោទនភាពចំពោះកងទ័ពអ៊ុយក្រែនដែលប្រយុទ្ធជាមួយរុស្ស៊ី ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជិត ៦ ខែហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទាហាន រុស្ស៊ី ជាច្រើននាក់បញ្ជូនទៅមន្ទីរពេទ្យនៅ អ៊ុយក្រែន ដោយសារពុលសារធាតុគីមីធ្ងន់ធ្ងរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត