ព័ត៌មានជាតិ
ក្រសួងបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតបង់ថ្លៃ និងផ្តល់កម្រៃប្រចាំខែដល់សិក្ខាកាម
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកវគ្គបណ្ដុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសមានរយៈពេល ៤ខែ (ព្រឹក-ល្ងាច) ដោយឥតបង់ថ្លៃ លើមុខជំនាញបច្ចេកទេសសំខាន់ៗមួយចំនួន ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយ ដែលទើបទទួលបាននៅរសៀលទី២១សីហានេះថា កម្មករនិយោជិត និងយុវជន ព្រមទាំងសាធារណជន ដែលមានបំណងចង់សិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈ និងបង្កើនជំនាញរបស់ខ្លួនអាចអញ្ជើញទៅចុះឈ្មោះចូលរៀនបាននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន២៩នៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងអំឡុងពេលបណ្ដុះបណ្ដាល សិក្ខាកាមដែលមានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ និង២) នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរៀល ក្នុងមួយខែសម្រាប់ចំណាយលើ ការហូបចុក និងស្នាក់នៅ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា កម្មករនិយោជិត ត្រូវភ្ជាប់មកជាមួយនូវសៀវភៅការងារ ឬបណ្ណសំគាល់កម្មករនិយោជិតខ្មែរ កាតសម្គាល់ខ្លួន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ចំពោះយុវជន សាធារណជន ត្រូវភ្ជាប់មក ជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ដើម្បីចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថាន អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
គួរបញ្ជាក់ថា មុខជំនាញដែលត្រូវសិក្សារួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការបន្សីលោហៈ ការថែទាំជួសជុលម៉ាស៊ីនរថយន្តតូច ការផ្សារអគ្គិសនី សេវាកម្មគ្រប់គ្រងយានដ្ឋាន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ មូលដ្ឋានគ្រឹះគណនេយ្យ ការងារសំណង់អគារ សេវាកម្មកុំព្យូទ័រ មុខជំនាញធ្វើម្ហូប បដិសណ្ឋារកិច្ច ក្រឡុកស្រា ការងារកំបោរការថែរក្សាសម្ផស្សនឹងសំអាងកាយ ការកែច្នៃបន្លែនិងផ្លែឈើ ប្រព័ន្ធបញ្ជាម៉ូទ័រ ការគ្រប់គ្រងភោជនីយដ្ឋានការគ្រប់គ្រងគេហកិច្ច ការដំឡើគ្រោងដែក ការកាត់ដេរ ធុរកិច្ចទេសចរណ៍ និងសហគ្រិនភាព និងសេវាកម្មរដ្ឋបាលជាដើម៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន