Connect with us

សន្តិសុខសង្គម

បុរសម្នាក់ស្លាប់ ខណៈជិះក្បូនឆ្លងទឹកស្ទឹងកំពុងជន់

បានផុស

នៅ

បុរសម្នាក់ដែលគេដឹងថាអត់ចេះហែលទឹក បានស្លាប់នៅក្នុងទឹកស្ទឹងដែលកំពុងជន់ ខណៈដែលជនរងគ្រោះនិងគ្នីគ្នាម្នាក់ទៀត កំពុងជិះក្បូនឆ្លងស្ទឹង ហើយ​ត្រូវ​ខ្សែ​កាត់​ទទឹង​ស្ទឹង​ដាច់​បណ្តាលឲ្យ​ក្បូន​ក្រឡាប់​តែម្តង​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​ ១១ កាលពីថ្ងៃទី​ ២១ ខែសីហា ឆ្នាំ​ ២០២២ ត្រង់ចំណុច​មាត់​ស្ទឹង ក្នុងភូមិ​តា​តោក ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ការរៀបរាប់​ពី​លោក​មេ​ប៉ុស្តិ៍ ទូច សម្បត្តិ បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ​ឈ្មោះ វុ​ទ្ធ សាវ​ង់ ភេទ​ប្រុស អាយុ ​២២ ​ឆ្នាំ ជាមួយនិង​អ្នកភូមិ​ម្នាក់ទៀត បាននាំគ្នា​ជិះ​ក្បូន​ដើម្បី​ឆ្លងស្ទឹង​ទៅ​ត្រើយម្ខាង ( ក្បូន​ធ្វើ​អំពី​បន្ទះក្តារ​ក្រាល​ពីលើ​ប៊ីដុង​ជ័រ​) ។ លោក​មេ​ប៉ុស្តិ៍​បាន​បន្តថា ខណៈ​ដែល​ពួកគេ​កំពុង​ទាញ​ខ្សែ​ដែល​ឆ្លង​កាត់​ទទឹង​ស្ទឹង ដើម្បីឲ្យ​ក្បូន​លូន​ទៅមុខ ស្រាប់តែ​ខ្សែ​ដែល​អូស​កាត់​ស្ទឹង​បាន​ដាច់ ធ្វើឲ្យ​ក្បូន​ត្រូវ​ទឹកជំនន់​វាយ​ឲ្យ​ក្រឡាប់​តែម្តង ដោយ​ម្នា​ក់បាន​តោង​ប៊ីដុង​ជាប់ ឯ​ជនរងគ្រោះ​មិនមាន​អ្វី​តោង​ទេ ម្យ៉ាង​គេ​ក៏​មិនចេះ​ហែល​ទឹក​ទៀត ទើប​ធ្វើឲ្យ​លិច​បាត់​ទៅក្នុង​ទឹកស្ទឹង​ដែល​កំពុង​ជន់​នោះ​តែម្តង​។​

ទីបំផុត​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មុជ​រាវរក និង​ប្រើ​សំណាញ់ ក៏បាន​ប្រទះឃើញ​សព​ជនរងគ្រោះ​នៅវេលា​ម៉ោង ៥ និង ៣០ នាទីល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ទៅឲ្យ​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម