Connect with us

សុខភាព

រឿង ៥ យ៉ាង ស្រីៗកំពុងពពោះត្រូវយកចិត្តទុកដាក់ ការពារកុំឲ្យមានបញ្ហាសុខភាព

បានផុស

នៅ

ម៉ាក់ៗពពោះ ជាពិសេសពពោះកូនដំបូង អាចត្រូវចាស់ៗ​ប្រាប់ឲ្យធ្វើនេះ ឬហាមមិនឱ្យធ្វើ​នោះ​ដែល​ធ្វើឲ្យម៉ាក់ៗមានការភាន់ច្រឡំ និងសាងកំហុស​ដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ភាព​មិន​ស្រួល​ខ្លួន ឬបញ្ហា​ពេលពពោះក៏អាចធ្វើឱ្យម៉ាក់ៗសាងកំហុសដោយអចេតនាដែរ។ តើកំហុស​សាមញ្ញ​អ្វីខ្លះដែលម៉ាក់ៗពពោះអាចតែងធ្វើ និងគួរចៀសវាង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. រំលងពេលញុំាអាហារ

ត្រីមាសទី ១ ជាពេលវេលាដែលម៉ាក់ៗពពោះភាគច្រើនចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗមិនឃ្លាន ឬ​ញុំា​មិនចូល ដូច្នេះម៉ាក់ៗមួយចំនួនអាចរំលងមិនញុំាអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាច។ ការរំលងញុំា​អាហារអាចធ្វើ​ឱ្យម៉ាក់ៗចាញ់កាន់តែខ្លាំង ព្រោះខ្សោយគ្មានកម្លាំងទប់ទល់នឹងអាការៈ​ចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗឈឺក្រពះដែលអាចធ្វើឱ្យម៉ាក់ៗ​ចង្អោរ ចុកចុងដង្ហើម ឬច្រាល់ទឹកអាស៊ីដ​ក្រពះ​ជាដើម។

លើសពីនេះទៅទៀត កូនក្នុងផ្ទៃក៏អាចខ្វះសារធាតុចិញ្ចឹមដែរ ដូច្នេះម៉ាក់ៗ​មិនគួររំលង​ពេល​ញុំាអាហារទេ ហើយគួរញុំាតិចៗតែច្រើនដង និងចៀសវាងញុំាអាហារមុនពេលចូលគេង។

២. ញុំាសម្រាប់ពីរនាក់

ជាការពិតដែលម៉ាក់ៗមាន​អា​អូន​នៅ​ក្នុងផ្ទៃមែន​ តែម៉ាក់ៗមិនចាំ​បាច់​ញុំាអាហារសម្រាប់មនុស្ស​ពីរនាក់ទេ។ ការញុំាច្រើន ឬប៉ូវលើសចំណុះធ្វើឱ្យម៉ាក់ៗធាត់​លើសគីឡូដែលនឹងបង្កហានិភ័យ​សុខភាព​ដូចជា រលូតកូន សម្រាលមិនគ្រប់ខែ ពិបាកសម្រាលដោយសារកូនថ្លោសពេក កើតជំងឺ​​ទឹកនោម​ផ្អែម​ពេលពពោះ លើសសម្ពាធឈាម ឬគេងបាត់ដង្ហើមជាដើម។

ជាងនេះទៅទៀត ទារក​ដែល​កើតពីម្តាយធាត់លើសគីឡូ មាន​ទំនោរធាត់លើសគីឡូដែរនៅពេលពេញវ័យ ។ ម៉ាក់ៗពពោះត្រូវការកាឡូរីបន្ថែមតែ ៣៤០ ប៉ុណ្ណោះក្នុងមួយថ្ងៃនៅត្រីមាស​ទី ២ និងត្រូវការកាឡូរី​បន្ថែម ៤៥០ ក្នុងមួយថ្ងៃនៅត្រីមាសទី ៣។

៣. មិនសូវបញ្ចេញសកម្មភាពរាងកាយ ឬមិនហាត់ប្រាណ

ជាការពិតណាស់ការពពោះអាចធ្វើឱ្យម៉ាក់ៗមិនស្រួលក្នុងខ្លួន និងពិបាក​ធ្វើចលនា តែមិនមាន​ន័យថា​ម៉ាក់ៗ​មិនអាច​ហាត់ប្រាណបាន​ទេ។ គ្រាន់តែម៉ាក់ៗត្រូវចៀសវាងលំហាត់​ប្រាណណា​ដែល​អាច​បង្កគ្រោះថ្នាក់​ដូចជា ការរត់ ការឈរជើងមួយ ការលើកដុំដែកធ្ងន់ៗ ឬត្រូវប្រើកម្លាំង​ខ្លាំង​ជាដើម។

លំហាត់ប្រាណស្រាលៗដូចជាការដើរ និងការពត់ពែនខ្លួនជាដើមជួយឱ្យម៉ាក់ៗមានសុខភាពល្អ ជំរុញចលនាឈាមរត់ កាត់បន្ថយស្រ្តេស និង​ជួយ​ឱ្យរាងកាយម៉ាក់ៗធន់នឹងភាពលំបាក​នៅ​ពេល​សម្រាល។

៤. មិនចាប់អារម្មណ៍ថែសុខភាពផ្លូវចិត្ត

ការប្រែប្រួលអ័រម៉ូនក្នុងអំឡុងពេលពពោះធ្វើឱ្យម៉ាក់ៗស្រ្តេស បូកផ្សំនឹងការពិបាកក្នុងខ្លួនដូចជា ពិបាកគេង អង្គុយ ដើរ រមួលក្រពើជាដើម ឬការប្រែប្រួលរូបរាងកាន់តែធ្វើឱ្យម៉ាក់ៗមានអារម្មណ៍​មិនល្អ។ ភាពតាន​តឹងទាំងនេះអាចបណ្តាលឱ្យម៉ាក់ៗមានជំងឺបាក់ទឹកចិត្ត ឬប៉ះពាល់ដល់ការអភិវឌ្ឍ​ខួរក្បាល​កូនក្នុងផ្ទៃ។

ដូច្នេះ ម៉ាក់ៗគួរកាត់បន្ថយភាពតាន​តឹងតាមរយៈការស្តាប់តន្រ្តី ដើរលំហែ ហាត់ប្រាណ ដកដង្ហើមវែងៗ មើលរឿងកប្លែង ធ្វើចិត្តឱ្យសប្បាយៗ ឬគិតពីរឿងល្អៗជាដើម។

៥. គេងមិនបានគ្រប់គ្រាន់

ការគេងមិនសូវបានពេលយប់ដោយសារត្រូវក្រោកនោមញឹកញាប់ ឬដោយសារពោះ​កាន់តែធំ​ជា​ហេតុ​ចម្បង​បង្កឱ្យម៉ាក់ៗឆាប់អស់កម្លាំង ឬមិនសូវមានកម្លាំង។ ទោះជាម៉ាក់ៗរវល់យ៉ាងណា​ក៏​ដោយ ម៉ាក់ៗត្រូវប្រាកដថា គេងបាន៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយបើម៉ាក់ៗគេងបានតិច​នៅ​ពេលយប់ ម៉ាក់ៗអាចគេងថ្ងៃបន្ថែម ១ ម៉ោងទៅ ២ ម៉ោង។

ការ​គេង​មិន​គ្រប់គ្រាន់​ក្នុង​ពេល​មាន​ផ្ទៃពោះអាចបង្កឱ្យម៉ាក់ៗប្រឈមនឹងកើតជំងឺបម្រុងក្រឡាភ្លើង (បង្កឱ្យម៉ាក់ៗពពោះលើសសម្ពាធឈាម​​ និងលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម) ដែលអាចបណ្តាលឱ្យសម្រាលមិនគ្រប់ខែ។ ​​

ក្រៅពីកំហុសដូចខាងលើ ម៉ាក់ៗពពោះក៏គួរចៀសវាងការជក់បារី ញុំាគ្រឿងស្រវឹង កាត់បន្ថយជាតិ​កាហ្វេអ៊ីន អាហារកែច្នៃ និងអាហារដែលមានជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់ដែរ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ជំនឿចាស់ៗថា ផឹកទឹកដូងច្រើនពេលពពោះ កូនកើតមកក្រចេះដើរ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៤១ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤៩ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៥១ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម