ព័ត៌មានអន្ដរជាតិ
តើលោក Alexander Dugin ដែលកូនស្រីរបស់គាត់ ត្រូវស្លាប់ក្នុងការផ្ទុះរថយន្ត ជានរណា? (មានវីដេអូ)
ការផ្ទុះដ៏ខ្លាំង បានកម្ទេចរថយន្តមួយគ្រឿងនៅជិតទីក្រុងមូស្គូកាលពីយប់ថ្ងៃសៅរ៍ទី២០ខែសីហា ដោយសម្លាប់ស្រ្តីម្នាក់ឈ្មោះ Darya Dugina។
នាងគឺជាកូនស្រីរបស់អ្នកវិភាគនយោបាយរុស្ស៊ីលោក Alexander Dugin ដែលជាមនុស្សដ៏មានឥទ្ធិពលមួយរូបក្នុងប្រទេស រុស្ស៊ី។
តើលោក Alexander Dugin ជានរណា?
លោក Dugin ដែលមានអាយុ៦០ឆ្នាំ គឺជាអ្នកនិពន្ធដ៏មានឥទ្ធិពល ជាទស្សនវិទូនយោបាយ និងជាអ្នកវិភាគដែលល្បីល្បាញ ដោយសារតែបញ្ញារបស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។
អ្នកនិពន្ធដើមកំណើតនៅទីក្រុងមូស្គូរូបនេះ ជួនកាលត្រូវបានគេហៅថា “ទស្សនវិទូរបស់លោកពូទីន” ឬ “ខួរក្បាលរបស់លោកពូទីន”។ យ៉ាងណាក្តី ទោះមនុស្សមួយចំនួនក្នុងប្រទេសរុស្ស៊ី បានគាំទ្រគំនិតដ៏សំខាន់របស់គាត់ក៏ដោយ តែក៏មានអ្នកខ្លះប្រឆាំងដែរ។
យោងតាមកាសែត The Washington Post, លោក Dugin បានបង្ហាញភាពលេចធ្លោក្នុងប្រទេស អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលគាត់សរសេរអត្ថបទឲ្យកាសែត Den ដែលជាកាសែតស្តាំនិយម។
គាត់ក៏ជាអតីតនាយកនិពន្ធនៅទូរទស្សន៍ Tsargrad ដែលជាបណ្តាញគាំទ្រលោកពូទីន និងវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ីផងដែរ។
លោក Dugin ត្រូវបានគេមើលឃើញថា ជាតួអង្គនិមិត្តរូបនៅក្នុងនយោបាយរុស្ស៊ី ទោះបីជាគាត់មិនបានកាន់តំណែងរដ្ឋផ្លូវការណាមួយក៏ដោយ។
ទស្សនៈនយោបាយរបស់គាត់
មនោគមវិជ្ជានយោបាយបច្ចុប្បន្នរបស់រុស្ស៊ីត្រូវបានគេជឿថា គ្របដណ្តប់ដោយទស្សនៈរបស់លោក Dugin។
ជាអ្នកមានទស្សនៈជាតិនិយមជ្រុលប្រឆាំងនឹងលោកខាងលិច រួមជាមួយនឹងចក្ខុវិស័យនៃប្រទេសរុស្ស៊ីដ៏មានឥទ្ធិពល, លោក Dugin បានតស៊ូមតិជាយូរមកហើយលើការបង្រួបបង្រួមនៃទឹកដីនិយាយភាសារុស្សី និងទឹកដីផ្សេងទៀតនៅក្នុងចក្រភពរុស្ស៊ីថ្មីដ៏ធំធេង។
កាសែត Washing Post បានកត់សម្គាល់នៅក្នុងអត្ថបទមួយកាលពីខែឧសភាថា “និវេទនកថា The Great War of the Continents ឆ្នាំ១៩៩១ របស់កាសែត Den បានដាក់ចេញនូវចក្ខុវិស័យរបស់គាត់អំពីប្រទេសរុស្ស៊ីថា ជា “ទីក្រុងរ៉ូមដ៏អស់កលល្បិច ដែលប្រឈមមុខនឹងការប្រឆាំងនឹងបុគ្គលនិយម និងសម្ភារនិយមខាងលិច”។
ការងារឆ្នាំ១៩៩៧ របស់គាត់នៅអង្គការ “ភូមិសាស្ត្រនយោបាយ៖ អនាគតភូមិសាស្ត្រនយោបាយនៃប្រទេសរុស្ស៊ី” ត្រូវបានគេចាត់ទុកថាជាស្នាដៃដ៏មានឥទ្ធិពលបំផុតមួយរបស់គាត់នៅសម័យក្រោយកុម្មុយនិស្ត ហើយត្រូវបានទស្សនាវដ្តីគោលនយោបាយបរទេសហៅថាជា “ផ្កាយប៉ូលសម្រាប់ក្រុមប្រកាន់តឹងរុស្ស៊ី”។
ជំហរម៉ឺងម៉ាត់របស់លោក Dugin នៅក្នុងអង្គការនេះ គឺត្រូវរារាំងការឃុបឃិតនៃ លទ្ធិអាត្លង់ទិកនិយម ដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងអង្គការណាតូ និងគោលបំណងគ្រប់គ្រងប្រទេសរុស្ស៊ី។
តួនាទីនៅក្នុងសង្គ្រាមអ៊ុយក្រែន
លោក Dugin គឺជាអ្នកគាំទ្រយ៉ាងពេញទំហឹងចំពោះសង្គ្រាមអ៊ុយក្រែនរបស់លោក ពូទីន។ គាត់ក៏ជាមុខសញ្ញានៃការដាក់ទណ្ឌកម្មរបស់អាមេរិក ចំពោះទំនាក់ទំនងរបស់គាត់ជាមួយក្រុមសកម្មប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែនផងដែរ។ ជាអ្នកគាំទ្រគំនិត Novorossiya (រុស្ស៊ីថ្មី), គាត់ក៏ត្រូវបានគេចាត់ទុកថា ជាអ្នកខ្លាំងខាងមនោគមវិជ្ជា នៃយុទ្ធសាស្ត្រអ៊ុយក្រែនរបស់លោក ពូទីនផងដែរ។
លោក Dugin មានទស្សនៈថា ឯករាជ្យអ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ដ៏ធំដល់អឺរ៉ាស៊ីទាំងអស់ ហើយថា ការគ្រប់គ្រងយោធា និងនយោបាយទាំងស្រុងនៃឆ្នេរភាគខាងជើង សមុទ្រខ្មៅគឺជា រឿងចាំបាច់ដាច់ខាតនៃភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Indian Express
ចុចអាន៖ ផ្ទុះរថយន្តសម្លាប់កូនស្រីមនុស្សជំនិតរបស់លោក ពូទីន (មានវីដេអូ)
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ