Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា ៖ យុវជនយល់ច្បាស់ពី​នីតិវិធីច្បាប់បោះឆ្នោត និងមានភាពក្លាហាន

បានផុស

នៅ

បច្ចុប្បន្នយុវជនយល់ច្បាស់អំពីនីតិវិធីច្បាប់បោះឆ្នោត និងមានភាពក្លាហាន ពេលចុះសង្កេតការណ៍បោះឆ្នោត។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌី វិជ្ជា អគ្គស្នងរងនគរបាលជាតិ ជាប្រធាន សសយក ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារអ្នកសង្កេតការណ៍ជាតិ សសយក ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ថា ការចូលរួមចំណែករបស់យុវជន តាមបណ្ដា ក្រុង ស្រុក និងការដឹកនាំរបស់​ក្រុមការងារមានផែនការច្បាស់លាស់ ទាំងការរៀបចំសកម្មភាពការងារ និងការរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកជា​បន្តបន្ទាប់ ការទទួលបានគ្រូបណ្ដុះបណ្ដាលល្អៗពីស្ថាប័ន គ.ជ.ប ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍​ចំៗដល់យុវជន និងការមានកិច្ចសហការល្អជាមួយមន្រ្តី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ដែលយើងឃើញតាមរបាយការណ៍ មានការងារមិនយល់គ្នាខ្លះ នៅពេលបោះឆ្នោត ដោយសារការមិនយល់ពីតួនាទី ភារកិច្ច របស់មន្រ្តីមួយចំនួនតូច ជាមួយអ្នកសង្កេតការណ៍យើង បានសម្របសម្រួលដោះស្រាយបានទាន់ពេលវេលា។

ឯកឧត្តម បានបន្តថា យុវជនបច្ចុប្បន្នមានភាពក្លាហាន ពេលចុះសង្កេតការណ៍ អ្វីដែលយុវជនកត់សម្គាល់ឃើញ គឺមិនមែនជាភាពចៃដន្យទេ គឺកើតឡើងពីការយល់ច្បាស់ពីនីតិវិធី ច្បាប់បោះឆ្នោត បានច្បាស់លាស់ និងភាពក្លាហាន​របស់យុវជនដែលទទួលបានការបណ្ដុះបណ្ដាលច្បាស់លាស់ មានភាពក្លាហានក្នុងការកត់ត្រា និងលើកឡើងមកនេះ។

ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចការងារអ្នកសង្កេតការណ៍ជាតិនេះ ជាការងារស្នូលមួយក្នុងសសរស្តម្ភរបស់ សសយក ដែលស្ថិតក្នុងយុទ្ធនាការពលរដ្ឋល្អ ដែលសកម្មភាពនេះ ចូលរួមក្នុងការសង្កេតមើលនូវដំណើរការ ជាសាក្សីដ៏សំខាន់​ក្នុងការឃ្លាំមើល និងធានាបាននូវការបោះឆ្នោតប្រព្រឹត្តទៅដោយអហឹង្សា សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ព្រមទាំងឆ្លុះបញ្ជាំងបាននូវសមត្ថភាពមន្រ្តី គ.ជ.ប មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀប​ចំប្រព័ន្ធបោះឆ្នោតបានដោយ​ខ្លួនឯង ដោយមិន​ពឹងពាក់លើបរទេស​ក្នុងការរៀបចំការបោះឆ្នោត​នៅក្នុងប្រទេសកម្ពុជា។

ភាពជោគជ័យរបស់ សសយក មិនមែនកើតចេញពីថ្នាក់ដឹកនាំខេត្តប៉ុណ្ណោះទេ គឺកើតចេញពីយុវជនអ្នកសង្កេតការណ៍​នៅតាមការិយាល័យបោះឆ្នោតផ្ទាល់ អ្វីដែលអ្នកសង្កេតការណ៍យើងសង្កេតឃើញ កត់ត្រាចូលក្នុងរបាយការណ៍នេះ បង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់យុវជន។ ឯកឧត្តម ឌី វិជ្ជា មានប្រសាន៍បែបនេះ នៅក្នុងពិធី​កិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង កាលពីថ្ងៃទី ២១ ខែ សីហា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់​មន្ត្រី​ចុះ​សួរ​សុខទុក្ខ​ស្រ្តី​គ្រោះថ្នាក់​ចរាចរណ៍​នៅផ្លូវ៦០ម៉ែត្រ​ដោយ​ផ្ទាល់​ដល់​មន្ទីរពេទ្យ​នៅ​​វៀតណាម និង​ឧបត្ថម្ភ​ថវិកា​ព្យាបាល ២ម៉ឺនដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម​ ណែនាំឲ្យមណ្ឌលសុខភាពពាមកោះស្នា​ ត្រូវ​មាន​បុគ្គលិក​បម្រើ​សេវា​សុខាភិបាល​ឲ្យត្រូវ​តាម​ស្តង់ដា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងអប់រំដាក់ឲ្យអនុវត្តជាផ្លូវការថ្នាលអប់រំថ្នាក់បឋមសិក្សាតាមបច្ចេកវិទ្យាឌីជីថល

សន្តិសុខសង្គម៤ ម៉ោង មុន

ក្រុមក្មេងទំនើងដែលបង្ហោះវីដេអូកាំបិតឌឺគូទំនាស់ត្រូវបាននគរបាលខេត្តសៀមរាបបង្ក្រាបបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មុនចូលកាន់តំណែង លោក ត្រាំ ឆ្លៀតពេលនិយាយទូរស័ព្ទជាមួយលោក ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម