ជីវិតកម្សាន្ដ
ញាក់!! សិល្បករមានឈ្មោះបោះសំឡេង ៤រូប របស់ “ភ្លើងគប់” ត្រូវបានជ្រើសរើសធ្វើជាទូតសុឆន្ទៈ របស់ស្បែកជើងម៉ាក “GAMBOL”
រឿងអីមិនញាក់ បើ GAMBOL ដែលជាម៉ាកសញ្ញាស្បែកជើងឈានមុខគេ មិនត្រឹមតែពូកែខាងផ្នែករចនា ថែមទាំងមានគុណភាពខ្ពស់ទៀតនោះ បានជ្រើសរើសយក សិល្បករល្បីឈ្មោះ ចំនួន ៤ រូបរបស់ក្រុម ភ្លើងគប់ មកធ្វើជាទូតសុឆន្ទៈរបស់ខ្លួន សម្រាប់ឆ្នាំ២០២២។
ភ្លើងគប់ បានប្រាប់ឲ្យដឹងថា សិល្បករល្បីឈ្មោះ ចំនួន ៤ រូបនោះ រួមមាន កេសរ, PEACE CHONG, ឈុន ពិសិដ្ឋ និង Rainnie Dara។
ភ្លើងគប់ បានបន្តទៀតថា៖ “នេះជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សិល្បកររបស់ ភ្លើងគប់ ក្នុងអាជីពរបស់ពួកគេ ហើយក៏ជាឱកាសក្នុងការពង្រឹងបន្ថែមទៀតក្នុងការងារសិល្បៈសម្រាប់ពួកគេផងដែរ” ។
ភ្លើងគប់ បានអះអាងថា ការរចនាដ៏រីករាយ និងភាពរឹងមាំនៃស្បែកជើងម៉ាក GAMBOL នឹងកាន់តែធ្វើឲ្យមានភាពលេចធ្លោខ្លាំងឡើងបន្ថែមទៀត សម្រាប់ទូតសុឆន្ទៈទាំង ៤ រូបនោះ។
តោះ មកស្គាល់ ទូតសុឆន្ទះ ទាំង ៤ រូប របស់ ស្បែកជើងម៉ាក “GAMBOL”
១. Rainnie Dara
Rainnie Dara គឺជាបុគ្គលសាធារណៈដែលមានឈ្មោះល្បីល្បាញទូទាំងប្រទេស ដោយសារភាពល្បីល្បាញនៅលើបណ្តាញសង្គម។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានឥទ្ធិពលលើរបៀបរស់នៅ និងម៉ូដសម្លៀកបំពាក់ លើកលែងតែសិល្បៈ។ ភាពលេចធ្លោរបស់ Rainnie Dara គឺដោយសារតែទេពកោសល្យដ៏អស្ចារ្យ, រូបសម្រស់ដ៏ស្រស់សង្ហារ និងទឹកមុខដ៏មានមន្តស្នេហ៍ គួបផ្សំផងដែរជាមួយ បុគ្គលិកលក្ខណៈ ដែលធ្វើឲ្យនណាៗ ក៏ស្រឡាញ់ចូលចិត្តនិងគាំទ្រ។
Rainnie Dara បានផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា៖ “ការឆ្ពោះទៅមុខជាខ្លួនឯងដោយមិនប៉ះពាល់អ្នកដទៃ អ្នកនឹងឈានមកដល់ចំណុចនេះដូចជាខ្ញុំ ខ្ញុំស្រលាញ់និងរត់តាមក្ដីស្រមៃ ធ្វើជាខ្លួនឯង អ្នកនឹងដល់ចំណុចនេះដូចជាខ្ញុំ។ ខ្ញុំមានមោទនភាពសម្រាប់ខ្លួនឯង ដែលបានក្លាយជាទូតសុឆន្ទៈរបស់ GAMBOL Cambodia ដែលខ្ញុំធ្វើជាខ្លួនខ្ញុំ មកដល់ថ្ងៃនេះ នេះ គឺជាចំណុចខ្លាំងនិងជោគជ័យរបស់ខ្ញុំ។”
២. កេសរ
ការខិតខំរបស់ កេសរ បានប្រែក្លាយនាង ឲ្យក្លាយទៅជាជាសិល្បករឆ្នើមមួយរូបក្នុងចំណោមសិល្បករល្បីឈ្មោះនៅកម្ពុជា។ កេសរ ក៏ត្រូវបានស្គាល់ថាជាអតីតតារាចម្រៀងមួយរូប នៅក្នុងក្រុមតន្រ្តីដ៏ពេញនិយមមួយ ដែលមានឈ្មោះថា SmallWorld SmallBand។ ក្រៅពីការងារសិល្បៈ កេសរ ក៏បានចូលរួមនៅក្នុងការងារសង្គមយ៉ាងផុសផុលផងដែរ។ ការងារសង្គមដែលគួរឲ្យគត់សំគាល់របស់ កេសរ មានដូចជាការគាំទ្រឲ្យមានសមភាពនៃសិទ្ធិចំពោះសហគមន៍ LQBTQIA+, ការពង្រឹងសិទ្ធិស្ត្រី និងការយល់ដឹងអំពីសុខភាពផ្លូវចិត្ត ជាដើម។
កេសរ បានប្រាប់ថា “ការចេះស្រឡាញ់ខ្លួនឯង ឬក៏ self-love គឺជាអ្វីដែលមនុស្សគ្រប់គ្នា គួរតែយកចិត្តទុកដាក់ទាំងផ្លូវកាយនិងចិត្ត ហើយវាក៏រាប់បញ្ចូលនូវជម្រើសនៃការរស់នៅបែបសាមញ្ញ និង ងាយស្រួល។ ដូចគ្នាជាមួយនឹងស្បែកជើង GAMBOL ដែលផ្តល់នូវភាពស្រាល ងាយស្រួល និង ទាន់សម័យ។”
កេសរ បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖ “ក្នុងនាមខ្ញុំជាអ្នកគាំទ្រម៉ាកសញ្ញា GAMBOL Cambodia ម្នាក់ នេះគឺជាមោទនភាពមួយក្នុងការក្លាយខ្លួនជាទូតសុឆន្ទៈនៃម៉ាកសញ្ញាមួយនេះ។ ❤️ Let’s rock this journey with me and GAMBOL”។
៣. PEACE CHONG
PEACE CHONG ជាសិល្បករមានទេពកោសល្យពិសេសមួយរូបខុសគេនៅកម្ពុជា។ សិល្បៈរបស់គាត់គឺជាអ្វីដែលមនុស្សគ្រប់គ្នា អាចយល់ស្របថាវាពិតជាមិន “ធម្មតា” និងមានភាពដ៏អស្ចារ្យបំផុតមួយរបស់គាត់។
ស្នាដៃតន្ត្រីរបស់ PEACE CHONG និយាយពីប្រធានបទជាច្រើន ដែលមិនត្រូវបានអ្នកណាម្នាក់គិតដល់ និងពិបាកយកមកនិយាយតាមបែបធម្មតា។ បន្ថែមពីនេះទៅទៀត PEACE CHONG គឺជាសិល្បករដែលគាំទ្រអ្វីៗដែលសុចរិត ហើយជឿជាក់លើអំណាចនៃការរស់នៅសម្រាប់ខ្លួនអ្នក និងមិនមែនសម្រាប់អ្នកដទៃនោះទេ។
PEACE CHONG បង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួនសម្ដែងពីភាពរំភើបក្នុងការដែលត្រូវបានជ្រើសរើសធ្វើជាទូតសុឆន្ទះរបស់ ស្បែកជើងម៉ាក “GAMBOL” ថា៖ “Super excited for my Brand Ambassadorship for GAMBOL Cambodia along with my talented artist friends ❤️”។
៤. ឈុន ពិសិដ្ឋ
ឈុន ពិសិដ្ឋ គឺជាតារាសម្ដែងដែលទទួលបានពានរង្វាន់ពីស្នាដៃថ្មីៗរបស់ខ្លួនក្នុងរឿង “White Building” ឬ “ប៉ូឌិញ ស” និងជាអ្នកច្រៀងមួយរូបក្នុងក្រុមចម្រៀងប្រុសដែលមានឈ្មោះថា D-Man។ មិនត្រឹមតែមានសំឡេងដ៏រន្តំ និងក្បាច់រាំដ៏រស់រវើកនោះទេ ពិសិដ្ឋ ក៏ជាបុរសដែលគួរឲ្យស្រលាញ់ម្នាក់នៅក្នុងវិស័យសិល្បៈផងដែរ តាមរយៈបុគ្គលិកលក្ខណៈដ៏គួរឱ្យទាក់ទាញក្នុងអាជីពសម្ដែង និងអាជីពចម្រៀងរបស់គាត់។ តែទោះជាយ៉ាងណា ពិសិដ្ឋ បានប្រាប់ថា៖ “ចាប់ផ្តើមពីការស្រលាញ់ ជាមួយនឹងភាពជឿជាក់ ដែលពេលខ្លះស្ទើរតែនឹងបោះបង់ តែមិននឹកស្មានថា ថ្ងៃមួយយើងអាចធ្វើវាបានសោះ។ ផ្លូវជីវិតមួយនេះ មិនពឹងទៅលើសំណាង ឬព្រេងវាសនាអ្វីនោះទេ គឺពឹងទៅលើសមត្ថភាពនិងសកម្មភាពដែលជាសមិទ្ធផល យើងបានសន្សំមកតាំងពីថ្ងៃទីមួយមក។”
ក្រោយពីត្រូវបានជ្រើសរើសធ្វើជាទូតសុឆន្ទៈរបស់ ស្បែកជើងម៉ាក “GAMBOL” ពិសិដ្ឋ បានបង្ហោះសារថា៖ “ ខ្ញុំបាទពិសិដ្ឋ ពិតជាមានមោទនភាពមកកាន់ខ្លួនឯងដែលបានក្លាយជា ទូតសុឆន្ទៈ របស់ GAMBOL Cambodia ហើយខ្ញុំនឹងផ្តល់ភាពទន់ស្រាលស្រួលពាក់ទៅកាន់អ្នកទាំងអស់គ្នា។”
ទូតសុឆន្ទៈ របស់ស្បែកជើងម៉ាក “GAMBOL” ទាំង ៤ នាក់ សុទ្ធសឹងតែមានលក្ខណៈពិសេសៗ ផ្ទាល់ខ្លួន មិនខុសពី ស្បែកជើងម៉ាក “GAMBOL” នោះទេ គឺមានការរចនារស់រវើក, គុណភាពល្អ ប្រើប្រាស់បានយូរ, មានទម្ងន់ស្រាល, ពាក់ទៅមានផាសុកភាព ព្រោះផលិតដោយប្រើប្រាស់បច្ចេកវិទ្យា “G-Bold Technology™” ហើយត្រូវបាននាំចេញទៅកាន់ប្រទេសជាង ៤០ នៅជុំវិញពិភពលោកទៀតផង។
ជ្រើសរើសស្បែកជើងម៉ាក “GAMBOL” ប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃ គឺមិនខុសបំណងឡើយ!!
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
វប្បធម៌ ជំនឿ២ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra