ព័ត៌មានជាតិ
កម្លាំងយុវជនប្រមាណ៦៦៣នាក់ មកពីស្ថាប័នផ្សេងៗ រួមគ្នាសម្អាតបរិស្ថានតាមផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ បានរួមគ្នាសម្អាតបរិស្ថានតាមដងផ្លូវគម្រោង៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងទេសចរណ៍ និងទាក់ទាញអ្នកទេសចរដែលរៀបចំដោយសភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប ។
ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាប មានប្រសាសន៍ថា ដងផ្លូវដែលត្រូវសម្អាតនេះ មានចំនួន៧គោលដៅ ដែលស្ថិតនៅក្នុងគម្រោង៣៨ខ្សែផង និងតាមដងផ្លូវសំខាន់ៗជាច្រើនទៀត នៅក្នុងក្រុងសៀមរាប រួមមានផ្លូវតាមដងស្ទឹងសៀមរាប ឆ្ពោះទៅផ្សារចាស់ តាមបណ្ដោយផ្លូវហ្សាឌឺហ្គោលដល់សួនរុក្ខជាតិអង្គរ និងទៅតាមបណ្ដោយផ្លូវជាតិលេខ៦ចេញពីព្រះអង្គចេកព្រះអង្គចមតំបន់ជុំវិញផ្សារចាស់ផ្លូវផប់ស្ទ្រីត ផ្លូវស៊ីវុត្ថាផ្លូវចេញពីព្រះរាជដំណាក់ ដល់ចំណុចផ្លូវ៦០ម៉ែត្រ និងតាមដងផ្លូវមួយចំនួនទៀត ដែលសរុបកម្លាំងគ្រប់គោលដៅ៦៦៣នាក់ ដែលក្នុងនោះមកពីអង្គភាពយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, យុវជនបក្ស ,យុវជន១៥៧ ,យុវជនតាមសាកលវិទ្យាល័យផងដែរ ។
ឯកឧត្តមបានបន្ដថា ការសម្អាតបរិស្ថានតាមដងផ្លូវនេះត្រូវបានធ្វើឲ្យមានគុណភាពសោភ័ណ្ឌភាពស្រស់ស្អាតនៃក្រុងសៀមរាប ហើយមិនមែនធ្វើយកតែឲ្យតែល្អមើលពីសកម្មភាពក្រុមការងារនោះទេ ។ ក្នុងយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យក្រុងសៀមរាបរបស់យើង ក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ រុក្ខជាតិខៀវខ្ចី ផ្កាចម្រុះពណ៌ និងបង្កើនការយល់ដឹងអំពីអនាម័យបរិស្ថានដល់សាធារណជនក្នុងគោលបំណងបង្កើនបរិស្ថានស្អាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។
ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថានឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគ្រប់គ្រងសម្រាម និងអនាម័យទីប្រជុំជនយើងត្រូវធ្វើការផ្សព្វផ្សាយទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធដៃគូរអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឲ្យបានផុសផុលសំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសម្រាម ។ ជាមួយគ្នានេះ ការផ្លាស់ប្តូរឥរិយាបទ និងអាកប្បកិរិយាមនុស្ស ក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុតព្រោះការបំពុលដោយប្លាស្ទិកនឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះកំពុងគម្រាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីរបស់យើង។ ដូចនេះការរៀបចំយុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ដើម្បីជម្រុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឲ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សម្រាមក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវប្រកបដោយផាសុខភាព ។ ដូចនេះយើងរួមគ្នារួមចំណែកការពារបរិស្ថាន និងរួមគ្នាចោលសម្រាមឲ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សម្រាមនិងចោលសម្រាមឲ្យត្រឹមត្រូវទៅតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចដែលរៀបចំជូន។
សូមបញ្ជាក់ថា យុទ្ធនាការសៀមរាបផ្ទះខ្ញុំ គឺជាការសម្អាតក្រុងសៀមរាប ដែលធ្វើឡើងជាបន្ទាប់ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព ទេសភាពវប្បធម៌ក្រុងអង្គរ ដើម្បីទាក់ទាញអ្នកទេសចរចូលមកទស្សនាក្រុងមួយនេះកាន់តែច្រើនបន្ទាប់ពីវិបត្ដិកូវីដ១៩ បានធូរស្រាលឡើងវិញ៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់