Connect with us

សេដ្ឋកិច្ច

ម៉ាល់ឌីវ មើលឃើញពីសក្ដានុពល កម្ពុជា ជាពិសេសលើវិស័យចំណីអាហារ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ មើលឃើញពីសក្ដានុពលនៅកម្ពុជា ដែលប្រទេសទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយគ្នាបាន ជាពិសេសលើវិស័យចំណីអាហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ បានថ្លែងទៅកាន់សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការ​ងារ​​ថ្ងៃទី ២២ ខែ សីហា ថា កម្ពុជា ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាក់ស្តែងដូចជា ទីក្រុងភ្នំពេញ រីក​ចម្រើនខ្លាំង ដូចជារាជធានីនាប្រទេសដទៃទៀត ដែលជាប្រទេសអភិវឌ្ឍន៍ក្នុងពិភពលោក។ លោក ក៏បានវាយតម្លៃខ្ពស់​ចំពោះ​ប្រទេសកម្ពុជា ដែលបានប្ដេជ្ញាចិត្តនាំប្រទេស ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេសដែលមាន​ប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ​បានសង្កេតឃើញពីសក្ដានុពលនៅកម្ពុជា ដែលមានប្រភពចំណីអាហារ អាចនាំចេញទៅប្រទេសម៉ាល់ឌីវបាន។ លោកសង្កត់ធ្ងន់ថា ម៉ាល់ឌីវ នឹងសហការជាមួយក្រសួងការបរទេសកម្ពុជា និងជំរុញអ្នកវិនិយោគម៉ាឌីវ ឱ្យពិនិត្យមើលការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញទំហំ​ពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរឲ្យកាន់តែធំធាត់ឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ​ឯកភាពចំពោះបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរបន្ថែមទៀត។

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏ចង់ឱ្យលោក អាប់ឌូឡា សាហ៊ីដ សិក្សាអំពីភាពអនុគ្រោះនៃការវិនិយោគនៅកម្ពុជា ជាពិសេសនៅ​លើវិស័យ​កសិកម្ម។ សម្ដេចបានមានប្រសាសន៍ថា កម្ពុជា បានអនុញ្ញាតឱ្យជនបរទេសមកបណ្ដាក់ទុន​១០០% ជាពិសេស នៅក្នុងការដាក់ទុនលើវិស័យកសិកម្ម ដូចជាការដាក់ម៉ាស៊ីនកិនស្រូវ, ការវិនិយោគទៅលើឃ្លាំង​ស្តុកស្រូវ និងការប្រមូលទិញស្រូវផ្ទាល់ពីកសិករ ដើម្បីកិន ហើយសម្រាប់នាំចេញទៅប្រទេសដទៃ។ ក្នុងន័យនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើសុំឱ្យឯកឧត្តម លើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគ​លើកសិផល​ស្រូវ-អង្ករ សម្រាប់ការនាំចេញទៅប្រទេសម៉ាឌីវផ្ទាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម