Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ណែនាំលោក ខៀវ​ កា​ញា​រី​ទ្ធ​ ដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណា ជេរប្រមាថអ្នកដទៃ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណា ដែលប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រគល់ស​ញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០​៧៥នាក់ នៅព្រឹកថ្ងៃទី ២៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងណែនាំដល់លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា នៅពេលខាងមុខ ប្រសិនបើមានអ្នកសារព័ត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាបណ្ណពួកគេតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បា​នថ្លែបន្តថា រាជរដ្ឋាភិបាល ផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការនិយាយបញ្ចេ​ញមតិ តែរាជរដ្ឋាភិបាល មិនបានផ្ដល់សិទ្ធិជេរប្រមាថអ្នកដទៃ ឡើយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានបន្ថែមថា «ថ្ងៃក្រោយ កា​ញា​រី​ទ្ធ​ អាក្រុមណាចេញមកជេរ បិទវាទៅ ឲ្យសិទ្ធិអ្នកឯងក្នុងការនិយា​យបញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ ដកទៅ ហើយវាឡាយហ្វេសប៊ុក ឬមួយជេរ អាហ្នឹងរឿងរបស់វាៗ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៣៣ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម