Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN៖ ហានិភ័យនុយក្លេអ៊ែរបច្ចុប្បន្ន ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទទី២២ខែសីហាថា ហានិភ័យនុយក្លេអ៊ែរ នាពេលបច្ចុប្បន្ននេះ បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “ហានិភ័យនុយក្លេអ៊ែរ បានកើនឡើងដល់ចំណុចខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ”។

លោក​បាន​សង្កត់​ធ្ងន់​ថា “​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ​ត្រូវ​តែ​ប្តេជ្ញា​ថា ​នឹង​មិន​ប្រើប្រាស់​អាវុធ​ទាំង​នោះមុនគេទេ។ ពួកគេក៏ត្រូវតែធានាដល់រដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរផងដែរថា ពួកគេនឹងមិនប្រើ ឬគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសទាំងនោះឡើយ ហើយត្រូវតែមានតម្លាភាព។ ការសម្ញែងកម្លាំងនុយក្លេអ៊ែរ ត្រូវតែបញ្ឈប់”។

លោក Guterres បានគូសបញ្ជាក់ថា “យើងត្រូវការឲ្យរដ្ឋទាំងអស់ប្តេជ្ញាចិត្តឡើងវិញ ចំពោះពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ និងត្រូវខិតខំប្រឹងប្រែង មកតុចរចាដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយបញ្ចប់ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរម្តង សម្រាប់ទាំងអស់គ្នា”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ ពូទីន អនុញ្ញាត ឲ្យ UN ចូលត្រួតពិនិត្យ រោងចក្រ នុយក្លេអ៊ែរ Zaporizhzhia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម