សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មប្រេង និងហ្គាសរវាង ចិន-រុស្ស៊ី រយៈពេល ៧ ខែ
តម្លៃនៃការនាំចូលទាំងប្រេងឆៅ និងហ្គាសសរុបរបស់ប្រទេសចិនពីប្រទេសរុស្ស៊ីនៅចន្លោះខែមករាដល់ខែកក្កដាបានកើនឡើង ៤៨.៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

អាជ្ញាធរគយចិនបាននិយាយថា ប្រទេសចិនបាននាំចូលប្រេងឆៅប្រហែល ៧.១៤ លានតោនពីប្រទេសរុស្ស៊ីកាលពីខែកក្កដា ពោលកើនឡើងជាង ៧ ភាគរយ បើធៀបនឹងឆ្នាំមុន ។
ទន្ទឹមនឹងនេះដែរ ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់ចិនពីប្រទេសរុស្ស៊ីនៅក្នុងខែកក្កដាបានកើនឡើង ២០.១ ភាគរយធៀបនឹងឆ្នាំមុន ដែលលើសពី ៤០ ម៉ឺនតោន ហើយវាក៏ជាខែទី ៤ ជាប់គ្នានៃកំណើននេះផងដែរ ។

ចំណែកការនាំចេញរបស់ប្រទេសចិនទៅកាន់រុស្ស៊ីក្នុងខែកក្កដាបានកើនឡើងដូចគ្នា បើធៀបនឹងឆ្នាំមុន ហើយក៏ជាលើកដំបូងក្នុងរយៈពេល ៥ ខែ ។
បើទោះជា ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូជុំវិញសង្គ្រាមលុកលុយលើអ៊ុយក្រែនក៏ដោយ ប៉ុន្តែចិនបានបង្ហាញថា ខ្លួនអាចរក្សាការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីដូចមុនដដែល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងប្រាក់ចំណូលដែល រុស្ស៊ី កើបពីការលក់ថាមពលឧស្ម័នក្នុងឆ្នាំនេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ