Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន អះអាងថា មានកត្តា ២ ដែលអាចនាំផ្ទុះសង្គ្រាម បើគ្មានគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស

បានផុស

នៅ

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា មានកត្តាចំនួន ២យ៉ាងដែលអាចនាំឲ្យផ្ទុះសង្គ្រាមនៅកម្ពុជា ប្រសិនបើអវត្តមានការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះថា ៖  «សង្រ្គាមនៅកម្ពុជា ជៀសមិនផុតទេ បើសិនគណបក្សប្រជាជនកម្ពុជាមិនកាន់អំណាច គឺសង្គ្រាមនឹងផ្ទុះ» ។ ត្រង់ចំណុចនេះ សម្តេចតេជោ គូសបញ្ជាក់ថា មានកត្តាចំនួន២ ដែលនឹងនាំឲ្យផ្ទុះសង្គ្រាមនៅកម្ពុជា គឺកត្តាសង្រ្គាមផ្ទៃក្នុង ក្រោយក្រុមប្រឆាំងប្រកាសប្រើពាក្យត្រៀមខ្លួនរឹបអូសទ្រព្យសម្បត្តិពីអ្នកមានឲ្យទៅអ្នកក្រនៅពេលខ្លួនជាប់ឆ្នោត និងការប្រកាសត្រៀមវ៉ៃយកទឹកដីដែលកម្ពុជាបានបាត់បង់ពីសម័យអតីតកាល ដូច្នេះសង្គ្រាមជាមួយប្រទេសវៀតណាម ឬប្រទេសថៃ នឹងអាចកើតឡើងជាក់ជាមិនខាន។

មិនតែប៉ុណ្ណោះទេ សម្តេចតេជោ ក៏បានចំអកជំរុញឲ្យក្រុមប្រឆាំងប្រកាសជាផ្លូវការដាក់ចេញកម្មវិធីគោលនយោបាយនៅពេលបោះឆ្នោតដោយប្រកាសវាយជាមួយប្រទេសវៀតណាម ដើម្បីយកទឹកដីរបស់កម្ពុជាបាត់បង់កាលពីសម័យអតីតកាលនោះមកវិញ ប្រសិនបើខ្លួនឈ្នះឆ្នោត។  

គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានចំណាយពេលប្រមាណ ៥ម៉ោងនៅរដ្ឋសភាជាតិ ដើម្បីបកស្រាយ និងពន្យល់អំពីកិច្ចការព្រំដែនជាមួយប្រទេសជិតខាង ជាពិសេស ប្រវត្តិនៃការបាត់បង់ទឹកដីរបស់កម្ពុជា ដែលកាលណោះបារាំងជាអ្នកកាត់ទៅឲ្យប្រទេសវៀតណាម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម