ជីវិតកម្សាន្ដ
ថ្វីត្បិតគ្មានឱកាសដណ្តើមពាន មាស នីតា នៅតែរឹងមាំ និងងើបឈរឆ្លើយតបការប្រមាថមើលងាយ
អ្នកចម្រៀង Cover បទ”ផ្លូវណាទៅផ្ទះម៉ែក្មេក” និងជាបេក្ខនារីចូលរួមប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក កញ្ញា មាស នីតា ថ្វីត្បិតនាងមិនអាចក្តាប់បានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ តែនាងនៅតែបង្ហាញភាពរឹងមាំនិងជឿជាក់លើសមត្ថភាពខ្លួនឯង។
ស្របពេលជាមួយគ្នានេះដែរ អ្នកចម្រៀងស្រីវ័យក្មេងកញ្ញា មាស នីតា ក៏មិនភ្លេចទេចំពោះការអរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងបោះឆ្នោត និងផ្តល់កម្លាំងចិត្តសម្រាប់ខ្លួនកន្លងមក។ ម្យ៉ាងទៀត អ្វីដែលអ្នកចាប់អារម្មណ៍នោះ គឺកញ្ញា មាស នីតា បានធ្វើការឆ្លើយតបយ៉ាងត្រជាក់ទៅកាន់អ្នកដែលរិះគន់ និងប្រមាថលើសមត្ថភាពរបស់ខ្លួនអំឡុងពេលប្រឡងផងដែរ។
នីតា បានថ្លែងពីអារម្មណ៍ផ្ទាល់ខ្លួនកាលពីយប់ម្សិលមិញទៅកាន់អ្នកគាំទ្រ តាមរយៈបណ្តាញសង្គមថា”នាងខ្ញុំ ពៅ ស្រីមាស ឬ មាស នីតា ដែលបងប្អូនស្គាល់ខ្ញុំភាគច្រើន នាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ ដែលបានស្រលាញ់ចូលចិត្តនាងខ្ញុំរហូតមកដល់ពេលនេះ។ ខ្ញុំមានថ្ងៃនេះក៏ដោយសារបងប្អូនទាំងអស់គ្នាដែរ អរគុណសម្រាប់ទឹកចិត្តដ៏ធំ ដែលបានខំចំណាយទាំងប្រាក់កាសនឹងពេលវេលាសម្រាប់ខ្ញុំ។
អ្នកចម្រៀងស្រី មាស នីតា បន្តទៀតថា សុំទោសណាបងប្អូន សុំទោសពិតមែនតែយ៉ាងណាមិញ ខ្ញុំនឹងខិតខំប្រឹងដុសខាត់បន្ថែមទៀត នឹងរឹតតែខ្លាំងខ្ញុំមិនទន់ជ្រាយទេ។ កុំបារម្ភណា ខ្ញុំរឹងមាំគ្រប់គ្រាន់នឹងស៊ូទៅមុខទៀត ដើម្បីបងប្អូនដែលស្រលាញ់នឹងនៅតែលើកទឹកចិត្តខ្ញុំ។ នាងថាអរគុណពាក្យមើលងាយជាន់ពន្លិច នឹងប្រមាថនាងខ្ញុំដែលថា ខ្ញុំគ្មានសាលារៀនត្រឹមត្រូវ មិនដឹងចេញមកពីណា គ្មានការប្រឡងដូចគ្នាគេ។
បន្ថែមពីនេះ មាស នីតាបានលើកឡើងថា មកដល់ពេលនេះ ខ្លួនអាចជម្នះបានទាំងអស់ ដែលនាងបានឈានជើងប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកហើយ បើទោះជានាងធ្លាក់ក៏ធ្លាក់ក្នុងចំណោមអ្នកខ្លាំងដែរ គឺនាងខ្លាំងហើយនៅតែស្រលាញ់បងប្អូនទាំងអស់គ្នា។ សូមជម្រាបដែរថា កញ្ញា មាស នីតាគឺជាបេក្ខនារីតែម្នាក់គត់ ដែលលេចធ្លោតាំងពីបង្ហាញសមត្ថភាពដំបូងក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤ ក្នុងវគ្គ Jugde Audition រហូតមកដល់វគ្គ Live Show។
នីតា គឺតែងតែធ្វើបានល្អជានិច្ចជាមួយនឹងសំឡេងមនោសញ្ចេតនាក្រអួនក្រអៅរបស់រូបគេ ខណៈចំនួនអ្នកគាំទ្រកើនឡើងជាលំដាប់។ ប៉ុន្តែរឿងដែលគួរឲ្យសោកស្តាយនោះ នីតា មិនទទួលបានឱកាសឆ្លងទៅវគ្គបន្តដែលជាវគ្គផ្តាច់ព្រ័ត្រដណ្តើមពានឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
វប្បធម៌ ជំនឿ២ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra