ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្នុងចំណោម ១៦ ខេត្ត ខេត្តកំពង់ធំរងគ្រោះជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ខេត្តកំពង់ធំជាខេត្តមួយដែលទទួលរងគ្រោះដោយសារជំងឺទឹកភ្លៀងធ្ងន់ធ្ងរជាងគេ ក្នុងចំណោមខេត្តចំនួន ១៦ នៅទូទាំងប្រទេស។
លោក សុទ្ធ គឹមកុលមុនី មានប្រសាសន៍បន្តថា គិតត្រឹមថ្ងៃទី២៣ ខែសីហានេះ មានខេត្តចំនួន ១៦ ទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងនោះរួមមានខេត្តត្បូងឃ្មុំ ព្រះសីហនុ កោះកុង កំពត កែប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ក្រចេះ បន្ទាយមានជ័យ ព្រះវិហារឧត្តរមានជ័យ មណ្ឌលគីរី និងរតនគីរី។ ក្នុងចំណោមខេត្តទាំងនោះមានខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តព្រះសីហនុ រងគ្រោះចំនួន ២ ដង។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ រូបនេះបានបន្តទៀតថា ខេត្តដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងយូរជាងគេគឺ ខេត្តកំពង់ធំ ដែលរហូតមកដល់ពេលនេះស្ថានភាពទឹកនៅមិនទាន់មានការស្រកចុះនៅឡើយទេ ដោយធ្វើឱ្យប៉ះពាល់ដល់ស្រុកចំនួន ៧ ស្មើនឹង ៣៧ ឃុំ ប៉ះពាល់ដំណាំស្រូវចំនួន ១១ ៧៣០ ហិកតា ប្រជាជន ៦ ៥០៥ គ្រួសារ និងស្តារឡើងវិញបានចំនួន ៥៩ ហិកតា។
លោក សុទ្ធ គឹមកុលមុនី មានប្រសាសន៍បន្តទៀតថា ក្នុងចំណោមដំណាំស្រូវដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរួមមាន ស្រុកបារាយណ៍មានចំនួន ៣ ឃុំ ប៉ះពាល់ស្រូវ ៩៩០ ហិកតា ក្នុងនោះខូចខាត ៤៧០ ហិកតា ស្មើនឹង ៦៥៨ គ្រួសារ។ ស្រុកកំពង់ស្វាយមានចំនួន ៨ ឃុំ ប៉ះពាល់ស្រូវ ៦ ២២១ ហិកតា ក្នុងនោះខូចខាត ៤ ៣៩៤ ហិកតា ស្មើនឹង ៨៤៩ គ្រួសារ។ ស្រុកស្ទឹងសែនមានចំនួន ៦ ឃុំ ប៉ះពាល់ស្រូវ ១ ១៨៣ ហិកតា ក្នុងនោះខូចខាត ៤៤៨ ហិកតា ស្មើនឹង ៥៨១ គ្រួសារ។ ស្រុកសន្ទុកមានចំនួន ៣ ឃុំ ប៉ះពាល់ស្រូវ ១០ ៩៦៦ ហិកតា ក្នុងនោះខូចខាត ៦៩៣ ហិកតា ស្មើនឹង ៦៨៨ គ្រួសារ។ ស្រុកប្រាសាទសំបូរមានចំនួន ៥ ឃុំ ប៉ះពាល់ស្រូវចំនួន ១៤៧ ហិកតា ក្នុងនោះខូចខាត ២៣ ហិកតាស្មើនឹង ១៤២ គ្រួសារ។ ស្រុកស្ទោងមានចំនួន ៤ ឃុំ ប៉ះពាល់ស្រូវចំនួន ១ ១២៧ ហិកតា និងស្រុកតាំងគោកមានចំនួន ៧ ឃុំ ប៉ះពាល់ស្រូវចំនួន ៩៦៦ ហិកតា ក្នុងនោះខូចខាតចំនួន ៥០៦ ហិកតា ស្មើនឹង ៥៩១ គ្រួសារ និងស្តារឡើងវិញបានចំនួន ៥៩ ហិកតា។
បើតាមលោក ប៉ែន វណ្ណរឹទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ល្បឿននៃការបង្កបង្កើនផលស្រូវវស្សាមានផ្ទៃដីដែលបានភ្ជួររាស់សរុប ១៧៦ ៨៣៩ ហិកតា ហើយផ្ទៃដីដែលអនុវត្តបានចំនួន ១៧៦ ៣៣៤ ហិកតា ស្មើនឹង ៨២,៦៧ ភាគរយ នៃផែនការ ២១៣ ៣០០ ហិកតា ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ កន្លងទៅឃើញថា ទាបជាង ៤៩ ២០០ ហិកតា៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់